Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ នឹងមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ពីថ្ងៃទី២១-២២ សីហា

spot_img

ភ្នំពេញៈ លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ នឹងមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក អាប់ឌូឡា សាហ៊ីដ នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានមហាសន្និបាត អ.ស.ប. លើកទី៧៦ ក៏នឹងមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។

ដំណើរទស្សនកិច្ចរបស់ លោកអាប់ឌូឡា សាហ៊ីដ នឹងសង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនា របស់កម្ពុជានៅក្នុង អ.ស.ប ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់អាស៊ាន និងអ.ស.ប ក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។ ការធ្វើឱ្យតួនាទីរបស់អ.ស.ប កាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន- អ.ស.ប ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សាផងដែរ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×