ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារ ជូនប្រធានាធិបតីហ្វីលីពីន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ហ្វីលីពីន

ភ្នំពេញៈ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះសារលិខិតជូន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន (២០ សីហា ១៩៥៧ – ២០ សីហា ២០២២)។

នៅក្នុងព្រះសារលិខិតរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនប្រធានាធិបតីហ្វីលីពីន មានខ្លឹមសារទាំងស្រុងដូចតទៅ ៖ “នៅក្នុងឱកាសដ៏រីករាយនៃខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន (២០ សីហា ១៩៥៧ – ២០ សីហា ២០២២) ខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅ និងសូមជូនពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងប្រជាជនហ្វីលីពីន សូមប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យ ។

ខ្ញុំមានសេចក្ដីរីករាយដោយកត់សម្គាល់ឃើញថា ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ប្រទេសយើងទាំងពីរមានទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលផ្ដល់នូវផលប្រយោជន៍ ស្របពេលដែលទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបន្តរីកចម្រើន ថ្វីត្បិតតែបានទទួលរងនូវផលប៉ះពាល់នៃបញ្ហាប្រឈមនានានៅក្នុងតំបន់ និងពិភពលោក”។

ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន នឹងបន្តរីកចម្រើនក្នុងបណ្តាឆ្នាំខាងមុខ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម