ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ខៀវ កាញារីទ្ធ ចុះសាកសួរ នាយ នាយពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំ ឯកឧត្តម អស់ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការក្រសួងព័ត៌មាន ចុះសាកសួរ នាយ នាយពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទីខេត្តតាកែវ តាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

សូមបញ្ជាក់ថា តាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដឹកនាំកងកម្លាំងកងអង្គរក្សជាង ១,០០០នាក់ ធ្វើការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន ៦២៣ នាក់ កាលពីថ្ងៃទី ១៧ ខែសីហា ថ្មីៗនេះ ការដុះកូនឈើនៅតំបន់ភ្នំតាម៉ៅ មិនពិបាកនោះទេ ពីព្រោះរដ្ឋមានកូនឈើរហូតដល់ជាង ១០ម៉ឺនដើមឯណោះ។ ប៉ុន្តែ ដើម្បីដាំបានត្រូវរៀបចំដីឲ្យបានល្អស្អាត ដោយគាស់គល់ឈើចេញ ដឹកយកមែកឈើចេញ ហើយប្រើគ្រឿងចក្រ ១១៣គ្រឿង។ ចំពោះការដាំកូនឈើឡើងវិញនេះ សម្ដេចបានសម្រេចឲ្យប្រើកម្លាំងកងអង្គរក្សជាង ១,០០០នាក់ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនមែនគ្រាន់តែដាំ យកទៅបង្ហោះហ្វេសប៊ុកឯណា សុទ្ធតែបេង ធ្នុង….នាងនួន សុទ្ធតែឈើប្រណិត ចឹងមិនមែនគ្រាន់តែយកទៅដាំ ហើយបង្ហោះហ្វេសប៊ុកលេងឯណា ត្រូវដាំឲ្យត្រូវខ្នាតរបស់វា រួចហើយត្រូវធ្វើការថែទាំងថែមទៀត ដែលក្រុមហ៊ុនឈូសឆាយ ជាអ្នកទទួលខុសត្រូវនាពេលខាងមុខ សម្រាប់ការផ្ដល់ឲ្យទៅរដ្ឋបាលព្រៃឈើ សម្រាប់ការថែទាំនាពេលខាងមុខ។
សម្ដេចបញ្ជាឲ្យប្រែក្លាយតំបន់ភ្នំតាម៉ៅ ឱ្យទៅជាឧទ្យានព្រៃឈើ សួនព្រៃឈើនាពេលខាងមុខ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឱ្យបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្នុងគោលដៅ ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍ ។

ព្រះរាជក្រឹត្យនេះ មានគោលបំណង៖ អភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ , អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ , ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ , បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២០២៥ (ពីរពាន់ម្ភៃប្រាំ)ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ដូចមានផែនទីបញ្ជាក់ទីតាំង និង ចំណុចនិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ។ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម -ភ្នំតាម៉ៅ» ត្រូវបានបែងចែកជា ៣តំបន់ដូចខាងក្រោម៖

១-តំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាពដែលមានផ្ទៃដីទំហំ ១០២១ (មួយពាន់ម្ភៃមួយ) ហិកតា។

២-តំបន់សួនភូតតាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតតាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ (ប្រាំរយសាមសិប) ហិកតា។

៣-តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ (បួនរយចិតសិបបួន) ហិកំតា។

ការរៀបចំ និងការប្រព្រឹត្តទៅនៃឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម -ភ្នំតាម៉ៅ- ត្រូវកំណត់ ដោយអនុក្រឹត្យ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចគ្រប់គ្រងតំបន់ឧទ្យានសួនសត្វព្រៃការពារ និងសួនកូតតាម «ភ្នំតាម៉ៅ និងត្រូវរៀបចំផែនការគ្រប់គ្រងឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» និងអភិវឌ្ឍន៍ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម