ស្ថានការណ៍នយោបាយរបស់ប្រទេសថៃកាន់តែក្តៅគគុក មុនពេលតុលាការធម្មនុញ្ញសម្រេចថា តើត្រូវទទួលយកសំណើរបស់នាយករដ្ឋមន្ត្រី Prayuth Chan-o-cha ដើម្បីគ្រប់គ្រងអាណត្តិ ឬយ៉ាងណា។ ហើយប្រសិនបើទទួលយក តុលាការក៏នឹងពិចារណាព្យួរគាត់ដែរ។
ចលនាប្រឆាំងទៅនឹងរដ្ឋាភិបាលបាននិងកំពុងដាក់សម្ពាធឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។ ក្រុមទាំងនោះបានដាក់ញត្តិទៅប្រធានសភាជាតិថៃ Chuan Leekpai ហើយញត្តិត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែសីហា, នេះបើតាមកាសែត Bangkok Post។
ព័ត៌មានពីគណបក្សភឿថៃ បានឲ្យដឹងថា តុលាការនឹងធ្វើសេចក្តីសម្រេចលើញត្តិនៅថ្ងៃទី២៤ ខែសីហា ហើយនេះក៏ជាថ្ងៃដែលបក្សប្រឆាំងគិតថា អាណត្តិរបស់លោកប្រាយុទ្ធត្រូវចប់ដែរ។ ប្រសិនបើសំណើនេះត្រូវបានអនុញ្ញាត តុលាការក៏នឹងត្រូវសម្រេចថា តើត្រូវព្យួរនាយករដ្ឋមន្ត្រីដោយរង់ចាំការសម្រេចឬអត់។
បច្ចុប្បន្ននេះ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ ក៏កំពុងពិភាក្សាសុំឲ្យតុលាការសម្រេចលើអាណត្តិលោក Prayuth ផងដែរ។
គួរបញ្ជាក់ថា លោក Prayuth បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤ និងបន្តដឹកនាំប្រទេសថៃ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៩។
មាត្រា ១៥៨ នៃរដ្ឋធម្មនុញ្ញថៃចែងថា អាណត្តិនាយករដ្ឋមន្ត្រីមិនអាចលើសពីប្រាំបីឆ្នាំបានទេ។ ទោះយ៉ាងណាក៏ដោយ មានភាពចម្រូងចម្រាសជាច្រើនជុំវិញបញ្ហានេះ។
អ្នកខ្លះជំទាស់ថា អាណត្តិរបស់នាយករដ្ឋមន្ត្រីថៃ Prayuth Chan-o-cha គួរតែរាប់ចាប់ពីពេលដែលគាត់កាន់អំណាចក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារ និងបញ្ចប់នៅឆ្នាំ ២០២២ ខណៈពេលដែលអ្នកផ្សេងទៀត ស្នើថាគួរតែរាប់អាណត្តិនេះ ចាប់តាំងពីគាត់បានចូលកាន់តំណែងនៅឆ្នាំ ២០១៩ ក្រោមធម្មនុញ្ញឆ្នាំ២០១៧ ដូច្នេះហើយបញ្ចប់នៅឆ្នាំ២០២៧។
មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បាននិយាយថា ភាពតានតឹងនឹងធូរស្រាល ប្រសិនបើលោក Prayuth លាលែងពីដំណែងនៅថ្ងៃស្អែក (ទី២៣ ខែសីហា)។ បើយោងតាមលោក Cholnan ប្រសិនបើតុលាការសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រី គណបក្សភឿថៃ នឹងពិភាក្សាជ្រើសរើសបេក្ខជនដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅក្នុងសភាតំណាងរាស្រ្ត។
កាលពីចុងសប្តាហ៍ ក្រុមនិងអង្គការចំនួន ៣៨ ក៏បានអំពាវនាវឲ្យលោក ប្រាយុទ្ធ លាលែងពីតំណែងផងដែរ។ ក្រុមទាំងនោះបាននិយាយថា៖ «ក្រោយថ្ងៃទី២៤ ខែសីហា មិនថាលោកឧត្តមសេនីយ៍ Prayuth លាលែងពីតំណែងឬអត់ទេ គឺថាការសម្រេចរបស់តុលាការនឹងលែងត្រូវបានគេទទួលស្គាល់ជានាយករដ្ឋមន្ត្រីទៀតហើយ»។
នាយករដ្ឋមន្ត្រី Prayuth បាននិយាយមុននេះថា លោកនឹងទទួលយកសេចក្តីសម្រេចរបស់តុលាការ ហើយបដិសេធមិនឆ្លើយសំណួរអំពីរយៈពេលនៃអាណត្តិរបស់លោក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

