ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសផ្លាស់ប្តូរ និងតែងតាំង មេបញ្ជាការអាវុធហត្ថខេត្តចំនួន១៧រូប

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសផ្លាស់ប្តូរ និងតែងតាំងថ្នាក់ដឹកនាំមួយចំនួន ក្នុងជួរកងរាជអាវុធហត្ថ។ នេះបើតាមសេចក្តីប្រកាសតែងតាំង របស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ សម្រេច ៖ តែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន អត្តលេខ ០០២៥៦៥ នាយសេនាធិការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជា អនុប្រធាន ក្រុមការងារស្រាវជ្រាវជំនាញយោធា ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការដ្ឋាន

២-ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អត្តលេខ ០០២៥៧៣ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បច្ចុប្បន្នជាសមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៣-ឧត្តមសេនីយ៍ វ៉ាន់ ណាឡុង អត្តលេខ ០០២៣០៩ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បច្ចុប្បន្នជា សមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៤-ឧត្តមសេនីយ៍ ពុទ្ធ សារ៉ាន អត្តលេខ ០០០៤៩០ មេបញ្ជាការ បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បច្ចុប្បន្នជា សមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៥-ឧត្តមសេនីយ៍ត្រី ហង្ស ថុល អត្តលេខ ០០០៥២០ មេបញ្ញាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បច្ចុប្បន្នជា សមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៦-ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង អត្តលេខ ០០២៦៣៣ មេបញ្ជាការ បញ្ហាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកោះកុង បច្ចុប្បន្នជា សមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន

៧-ឧត្តមសេនីយ៍ត្រី ឡា ឡៃ អត្តលេខ ០០០៩៣៧ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តតាកែវ បច្ចុប្បន្នជា សមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ហាការដ្ឋាន

៨-ឧត្តមសេនីយ៍ត្រី នួន សុវណ្ណរ័ត្នន៍ អត្តលេខ ១៩៦៦៥៨ ស្នងការរង ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន បញ្ញាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

៩-ឧត្តមសេនីយ៍ត្រី ខេង ទីតូ អត្តលេខ ០១២០៤៨ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកែប បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស

១០-ឧត្តមសេនីយ៍ត្រី កែវ សុផល អត្តលេខ ០១២៩៣៣ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន

១១-ឧត្តមសេនីយ៍ត្រី សេង មហា អត្តលេខ ០០៤១៤២ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ

១២-ឧត្តមសេនីយ៍ត្រី មាស យ៉ត អត្តលេខ ០២៣៥០៦ នាយករង វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជា មេបញ្ជាការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ

១៣-វរសេនីយ៍ឯក ចាប សុទ្ធាវុឌ្ឍន៍ អត្តលេខ ១៤៩៩៣៦ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ
ខេត្តកំពត បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត

១៤-វរសនីយ៍ឯក ហ៊ត សីហា អត្តលេខ ០៤៦៩១០ មេបញ្ជាការរង បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប
១៥-វរសេនីយ៍ឯក តាំង ឈុនស្រេង អត្តលេខ ០២០៤៩៣ មេបញ្ជាការរង និងជានាយសេនាធិការបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង

១៦-វរសេនីយ៍ឯក រ័ត្ន ចាន់ណា អត្តលេខ ១៩៦០០៧ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

១៧-វរសេនីយ៍ឯក លី ដារិទ្ធ អត្តលេខ ១៩៩១២៣ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ នាយកនាយកដ្ឋានបុគ្គលិក បណ្តាស្ថាប័ន កងឯកភាព ដែលមានការពាក់ព័ន្ធ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

te

ចូលមើលព័ត៌មានថ្មីៗបន្ថែម