ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន លើកឡើងជាថ្មីនូវចម្ងល់ចំពោះអ្នកវិភាគ ដែលមិនបានតាមដានទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន និងសិង្ហបុរី

ភ្នំពេញ ៖ ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅវៀតណាមនាពេលថ្មីៗនេះ សម្តេចតេជោបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នៅវៀតណាម គឺមានការរៀបចំកម្មវិធីជំនួបតិចជាងដំណើរទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរីនោះទេ ។

នៅព្រឹក ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយ ដែលក្រុមអ្នកវិភាគមួយចំនួនមិនលើកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីនូវចម្ងល់ចំពោះអ្នកវិភាគរូបនោះ ដែលមិនបានតាមដានទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន និងសិង្ហបុរី ដែលមានការទទួលបដិសណ្ឋារកិច្ចច្រើនជាងវៀតណាមទៅទៀត ដែលការរិះគន់នេះ បានធ្វើឱ្យសម្តេចចេញមកបំភ្លឺតាមបណ្តាញសង្គម។

សម្តេចតេជោ បានបញ្ជាក់ថា ខ្ញុំគ្រាន់តែប្រាប់ វៀតណាមធ្វើតិចជាជប៉ុនទេ ធ្វើតិចជាសាំងហ្គាព័រទេ ក្នុងដំណើរទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នោះ ហេតុអ្វីបានធ្វើតិចជាង? នៅជប៉ុន និងសាំងហ្គាព័រ ក្រៅពីរដ្ឋមន្ត្រីការពារជាតិទទួល សមភាគីរបស់គេគឺមេបញ្ជាការជើងគោកដូចគ្នា ប៉ុន្តែបន្ទាប់ទៅគឺ ជួបរដ្ឋមន្ត្រីការពារជាតិ ក្រៅពីរដ្ឋមន្ត្រីការពារជាតិ នៅជួបរដ្ឋមន្ត្រីការបរទេសទៀត ប៉ុន្តែថាចុះ វៀតណាមគាត់មានលេខាអចិន្ត្រៃយ៍គណបក្សជួប អញ្ចឹងអាចថា ដូចគ្នា។

សម្តេចមានការងឿងឆ្ងល់ថា ហេតុអ្វីក៏ក្រុមអ្នកទាំងនោះមិនយកជប៉ុនមកវិភាគ ព្រោះជប៉ុនធ្វើច្រើនជាងគេ។ សម្តេចបានរម្លឹកថា ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅជប៉ុន ហើយនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញចំនួន៣ដងរួចហើយ ដោយលើកទី១ អញ្ជើញដោយ អតីតនាយករដ្ឋមន្ត្រី ហាតូ យ៉ូម៉ា ឆ្នាំ២០១១ លើកទី២ ដោយអតីតនាយករដ្ឋមន្ត្រី ហ្ស៉ិនស៊ូ អាបេ នៅឆ្នាំ២០១៨ និងលើកទី៣ ដោយនាយករដ្ឋមន្ត្រី គីស៊ីដា ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចបានលើកឡើងអំពីទស្សនកិច្ចរបស់ ឯកឧត្តមហ៊ុន ម៉ាណែត នៅជប៉ុនថា នៅខែកុម្ភៈ ក្រៅពីមេទ័ពជើងគោកជប៉ុនទទួល គឺមានការត្រួតពល ត្រូវបានទទួលដោយ អគ្គបញ្ជាការ ត្រូវបានទទួល ដោយរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទទួលដោយរដ្ឋមន្ត្រីការបរទេស និងត្រូវបានទទួលដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ អញ្ចឹងម៉េចអ្នកឯងមិនយកមកវិភាគ ម៉ាណែត ទៅតូក្យូដើម្បីទៅទទួលបញ្ជាពីជប៉ុនឬអី? ពួកនេះបើប៉ះជាមួយវៀតណាម គឺដឹងថារករឿងហ្មង។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនយោបាយក្រុមប្រឆាំងថា ជាការបង្កសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងជាមួយប្រទេសជិតខាង។ សម្តេចជឿជាក់ថា សង្គ្រាមនឹងចៀសមិនផុតទេ បើសិនគណបក្សប្រជាជនកម្ពុជាមិនកាន់អំណាច។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានកត្តាពីរដែលអាចធ្វើឱ្យមានសង្គ្រាមនៅកម្ពុជា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនកាន់អំណាច នោះគឺកត្តារឹបអូសពីអ្នកមានឱ្យអ្នកក្រ ដែលធ្វើឱ្យមានសង្គ្រាមផ្ទៃក្នុង និងទី២៖ ការត្រៀមវ៉ៃយកទឹកដីដែលបានបាត់បង់ អញ្ចឹងនឹងមានសង្គ្រាមរវាងកម្ពុជា និងថៃ សង្គ្រាមជាមួយនឹងវៀតណាម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងសារ ខ្ញុំបង្ហោះរូបភាព ហ៊ុន ម៉ាណែត ទស្សនកិច្ច នៅចិនជប៉ុន សិង្ហបុរី ថៃ ប្រុយណេនិងចុងក្រោយថ្មីៗនេះនៅវៀតណាមជូនអ្នកវិភាគខ្លះដើម្បីបង្កើនចំណេះដឹង។ ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋ
វៀតណាមមួយទេដែលទទួល តែនៅមាននាយករដ្ឋមន្ត្រីសិង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា។ ឯនៅប្រទេសផ្សេងទៀត មានរដ្ឋមន្ត្រីការពារជាតិ ឬ ឧបនាយករដ្ឋមន្ត្រីទទួល។ ក្នុងឋានៈជាសមភាគី នៃមេបញ្ជាការកងទ័ពជើងគោក នៅតាមប្រទេសនានា និងក៏ជាទម្លាប់ពិធីការតែងមានពិធីត្រួតពលទាំងយើងទៅប្រទេសគេទាំងគេមកប្រទេសយើង។
សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ច ហ៊ុន ម៉ាណែតនៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះមក
វិភាគព្រោះកំរិតទទួលនិងជំនួបមានចំនួនច្រើនហើយកំរិតខ្ពស់ទៀតផង។ម្យ៉ាងទៀត ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប(ហាតូយ៉ាម៉ា២០១១ ស៊ីនហ្សូ អាបេ២០១៨គីស៊ីដា២០២២)។
សង្ឃឹមថា អ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱយចេះដឹងជាងនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម