ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជួបជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈ កម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន

ភ្នំពេញៈ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបពិភក្សាការងារជាមួយឯកឧត្តម លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈ កម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន ដើម្បីពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរ និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជំនួបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ នៅព្រះដំណាក់ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបចប់ថា នៅក្នុងជំនួបពិសេសរវាងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោក លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន គឺបានផ្តោតទៅលើទំនាក់ទំនងរវាងគណបក្សទាំងពីរដែលបានបន្សល់ទុកឡើង ជាពិសេសអនុ ស្សាវរីយ៍ជាច្រើនដែលព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងភាគីចិន បានសាងរួមគ្នា។ ហើយជាពិសេសគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាកេរ្តិ៍ដំណែលដ៏ពិសិដ្ឋនៃសម្តេចព្រះ នរោត្តម សីហនុ។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ឯកឧត្តម លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈ កម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បានបញ្ជាក់ថា បក្សកម្មុយនីស្តចិន នៅតែបន្តពង្រឹងទំនាក់ទំនងល្អជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ ជាពិសេសផ្តោតលើការយកចិត្តទុកដាក់ក្នុងការធ្វើយ៉ាងណាជួយគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈការបណ្តុះបណ្តាលយុវជនរបស់គណបក្សហ៊្វុនស៊ិនប៉ិចកាន់តែខ្លាំងក្លា។
ចំណែកព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ជំនួយជាច្រើនមកដល់ប្រទេសកម្ពុជាយើង ដូចជាហេដ្ឋារចនាសម្ព័ន្ធ ពិសេសវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាដើម៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម