ភ្នំពេញៈ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គធិការរង ទៅជាអគ្គាធិការ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ជំនួសលោក អ៊ីវ លាង ។ ចំណែកលោកអ៊ីវ លាង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដែលសារព័ត៌មាន CEN ទទួលបាន៕ រក្សាសិទ្ធិដោយ៖ចេស្តារ






