រដ្ឋធានីកៀវ៖ រុស្ស៊ី បានវា.យប្រ.ហារមីស៊ីល ទៅលើស្ថានីយរថភ្លើង ចំទិវាឯករាជ្យរបស់ប្រទេសអ៊ុយក្រែន បណ្ដាលឲ្យអ្នកដំណើរជាច្រើននាក់ បាត់បង់ជីវិត កាលពីថ្ងៃពុធ ទី២៤ ខែសីហា ស្ថិតក្នុងទីក្រុងចាព្លីន (Chaplyn) នាភាគខាងកើត ប្រទេសនេះ។
សារព័ត៌មាន WREX បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា ការវា.យប្រ.ហារដោយមីស៊ីលរបស់ទាហានរុស្ស៊ី ទៅលើទីក្រុង Chaplyne នាភាគខាងកើត ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស ចំនួន២២នាក់ និង រាប់សិបនាក់ផ្សេងទៀត រងរបួស។ នេះជាសកម្មភាពវា.យប្រ.ហារថ្មីរបស់រុស្ស៊ី កំណត់គោលដៅទៅលើរថភ្លើងដឹកអ្នកដំណើរ។

នៅក្នុងការថ្លែងតាមប្រព័ន្ធវីដេអូ ទៅកាន់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNSC កាលពីថ្ងៃពុធ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា «ការវា.យប្រ.ហាររបស់រុស្ស៊ី បានកំណត់គោលលើរថភ្លើងដឹកអ្នកដំណើរជាជនស៊ីវិល នៅក្នុងទីក្រុង Chaplyne ដែលមានប្រជាជន ប្រហែល ៣ ៥០០នាក់រស់នៅ ស្ថិតក្នុងតំបន់ឌីនីប៉្រូប៉េត្រូវស្ក៍ (Dnipropetrovsk)។ រីឯចំនួនអ្នកស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត។ ដូច្នេះ រុស្ស៊ីត្រូវតែទទួលខុសត្រូវ ចំពោះអ្វីដែលក្រុងមូស្គូ បាន និង កំពុងតែប្រព្រឹត្ដ»។
ទោះជាយ៉ាងណា រុស្ស៊ី បានធ្វើការអត្ថាធិប្បាយ ឆ្លើយតបភ្លាមៗ ជុំវិញការចោទប្រកាន់ ពីមេដឹកនាំអ៊ុយក្រែន នោះឡើយ។ ប៉ុន្ដែក្រុងមូស្គូបានច្រានចោល ចំពោះការចោទប្រកាន់ អំពីការកំណត់គោលដៅ វាយប្រហារទៅលើជនស៊ីវិល។ ដោយឡែក សហរដ្ឋអាមេរិក ក៏បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវា.យប្រ.ហារ ទៅលើរថភ្លើងដឹកអ្នកដំណើរ ចំទិវាឯករាជ្យរបស់អ៊ុយក្រែន ៕ រក្សាសិទ្ធិដោយ៖សារាយSN










