Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីផុងក្នុងសង្គ្រាមនៅអ៊ុយក្រែនកាន់តែយូរ ប្រធានាធិបតី ពូទីន បញ្ជាឲ្យជ្រើសរើសទ័ពបន្ថែម

រដ្ឋធានីមូស្គូ៖ ដោយសារតែរុស្ស៊ី កំពុងតែផុងជើងក្នុងសង្គ្រាម នៅអ៊ុយក្រែន អស់រយៈពេលជាង៦ខែកន្លងមកហើយ នៅតែមានសញ្ញាបញ្ចប់នូវការវាយប្រយុទ្ធគ្នា ហើយទំនងជាមានការបាត់បង់កងទ័ពច្រើនផងនោះ ទើបប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យបង្កើនកម្លាំងទ័ព ចំនួន ១៣៧ ០០០នាក់បន្ថែមទៀត ដើម្បីធ្វើឲ្យកម្លាំងទាហាន សរុប កើនដល់ជាង ១,១៥លាននាក់។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ថា លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើក្រឹត្យមួយ ដើម្បីបង្កើនចំនួនកម្លាំងកងទ័ពុរុស្ស៊ី ពីចំនួនជាង ១,៩លាននាក់ ទៅដល់ជាង ២,០៤លាននាក់ ស្របពេលក្រុងមូស្គូ កំពុងតែផុងជើង នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន អស់រយៈពេលជាង៦ខែកន្លងមកហើយ។

ក្រឹត្យថ្មីរបស់ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យកងទ័ពរុស្ស៊ី ជ្រើសរើសទាហាន ចំនួន ១៣៧ ០០០នាក់ សម្រាប់ការបង្កើនកម្លាំងយោធាប្រយុទ្ធរបស់រុស្ស៊ី សរុប កើនដល់ជាង ១,១៥លាននាក់។ ក្រឹត្យរបស់ប្រធានាធិបតី លោក ពូទីន នឹងចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ប៉ុន្ដែទោះជាយ៉ាងណា ក្រឹត្យនោះ មិនបានបញ្ជាក់ ថាតើយោធានឹងដំឡើងឋានៈរបស់ពួកគេ ដោយការព្រាងច្បាប់ ស្ដីអំពីចំនួនទាហាន កាន់តែច្រើន បង្កើនចំនួនកងទ័ពស្ម័គ្រចិត្ត ឬការរួមបញ្ចូលគ្នា រវាងទាហានទាំងពីរនោះឡើយ។

ក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ដែលបានចេញ កាលពីថ្ងៃព្រហស្បតិ៍ នឹងបង្កើនចំនួនបុគ្គលិកយោធារុស្ស៊ី សរុបកើនដល់ ២ ០៣៩ ៧៥៨នាក់ ដោយក្នុងនោះ មានទាហាន ១ ១៥០ ៦២៨នាក់។ ការចេញបទបញ្ជាបង្កើនកងទ័ពរុស្ស៊ី កាលពីមុន កើនដល់ ចំនួន ១ ៩០២ ៧៥៨ នាក់ ខណៈឆ្នាំ២០១៨ មានកម្លាំងទ័ព មានចំនួន ១ ០១៣ ៦២៨នាក់។

វិមានក្រឹមឡាំង បានបញ្ជាក់ថា មានតែទាហានស្ម័គ្រចិត្តប៉ុណ្ណោះ អាចចុះកិច្ចសន្យា ចូលរួម នៅក្នុងប្រតិបត្ដិការពិសេស នៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក បណ្ដាញផ្សព្វផ្សាយរុស្ស៊ី និង អង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាក់ថា អាជ្ញាធររុស្ស៊ី បានព្យាយាមបង្កើន ចំនួនទាហានចូលរួម នៅក្នុងសកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការទាក់ទាញអ្នកស្ម័គ្រចិត្ត ឲ្យកាន់តែច្រើន ចូលរួមជាមួយក្រុមហ៊ុនម៉ៅការយោធាឯកជន និង ថែមទាំងផ្តល់ការលើកលែងទោស ដល់អ្នកទោសមួយចំនួន ជាថ្នូរនឹងដំណើរទៅបំពេញកាតព្វកិច្ចយោធាថែមទៀតផង។

អាជ្ញាធរក្នុងតំបន់ ក៏បានព្យាយាមដំឡើងឋានៈ ដោយការបង្កើតកងវរសេនាតូចស្ម័គ្រចិត្ត ដើម្បីដាក់ពង្រាយកម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ រីឯបុរសជាជនជាតិរុស្សី ទាំងអស់ មានអាយុ ចន្លោះពី១៨-២៧ឆ្នាំ មានកាតព្វកិច្ចត្រូវតែបម្រើការងារ នៅក្នុងជួរកងទ័ព រយៈពេល១ឆ្នាំ។ ប៉ុន្តែពួកគេមួយចំនួនធំ តែងតែគេចវេះ ពីសេចក្ដីព្រាងច្បាប់នេះ ដោយលើកហេតុផល អំពីបញ្ហាសុខភាព ឬការពន្យាពេលនៅក្នុងការសិក្សា នៅតាមសាកលវិទ្យាល័យនានា ជាដើម។ ចំណែកបុរសដែលគេច ពីសេចក្តីព្រាងច្បាប់នេះ មានចំនួនច្រើន ជាពិសេស នៅក្នុងរដ្ឋធានីក្រុងមូស្គូ និង នៅតាមបណ្ដាទីក្រុងធំៗនានារបស់រុស្ស៊ី។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិមានក្រឹមឡាំង បានសង្កត់ធ្ងន់ ទៅលើការបង្កើន ចំនួនទាហានកិច្ចសន្យាស្ម័គ្រចិត្ត ខណៈ ក្រុងមូស្គូ បានព្យាយាមធ្វើយោធូបនីយកម្ម និង កែលម្អការត្រៀមខ្លួនប្រយុទ្ធរបស់រុស្ស៊ី។ ប៉ុន្ដែនៅមុនពេល វិមានក្រឹមឡាំង បានបញ្ជូនកងទ័ព ឲ្យឆ្លងកាត់ព្រំដែនរបស់ខ្លួន ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះ រុស្ស៊ីមានទាហានជាប់កិច្ចសន្យា ជាង ៤០០ ០០០នាក់ រួមទាំងទាហានជើងគោក ប្រហែល ១៤៧ ០០០នាក់ ផងដែរ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រុស្ស៊ី មិនបាននិយាយ អំពីចំនួនកងទ័ពរបស់ខ្លួនស្លាប់ និង របួស នៅក្នុងអ៊ុយក្រែន ចាប់តាំងពីសប្តាហ៍ដំបូង នៃការលុកលុយនោះឡើយ។ ប៉ុន្ដែក្រោយមក ក្រុងមូស្គូ បានអះអាងថា ទាហានរបស់ខ្លួន ចំនួន ១ ៣៥១នាក់ បានស.ម្លាប់ នៅក្នុងសមរភូមិ។

ដោយឡែក មន្រ្ដីជំនាញយោធាលោកខាងលិច បានប៉ាន់ប្រមាណថា ចំនួនទាហានរុស្ស៊ី បានបាត់បង់ពិតប្រាកដ អាចមានចំនួនលើសពីក្រុងមូស្គូអះអាង យ៉ាងហោចណាស់១០ដង ខណៈអ៊ុយក្រែន បានអះអាងថា កងទ័ពរបស់ខ្លួន បានស.ម្លាប់ ឬធ្វើឲ្យទាហានរុស្ស៊ី រងរបួស យ៉ាងហោចណាស់ ចំនួន ៤៥ ០០០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមនេះមក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×