ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានការ ខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ នេះ។ បើទោះជាមានការទទួលស្គាល់តិចតួចស្តីអំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន សេចក្តីថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង មានការរើសអើងយ៉ាងខ្លាំង និងគ្មានមូលដ្ឋានច្បាស់លាស់នៅលើបញ្ហាមួយចំនួន។
អ្នកនាំពាក្យសូមផ្តល់នូវការកត់សម្គាល់មួយចំនួន លើសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់ លោក វិទិត មុនតាប៊ន ដូចតទៅនេះ ៖
(សូមអានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា)








