Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ចំណែកបក្ខពួក៣នាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួន

spot_img

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៤នាក់ ក្រោយពីបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកម៉ូតូ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ោង ១និង ៣០នាទីរសៀលថ្ងៃទី ២៨ខែសីហាឆ្នាំ ២០២២នៅចំណុចផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះសេង ឆៃអាយុ ៣៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកបក្សពួក៣នាក់ទៀតបានរត់គេចខ្លួន។

រីឯជនរងគ្រោះមានឈ្មោះរ៉េត ដារ៉ូ អាយុ ២០ ឆ្នាំមានមុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យទី ៣ខណ្ឌមានជ័យ។

បើតាមសម្ដីលោកវរសេនីយ៍ត្រី ឯម ភារី នាប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី ២៧ខែសីហាឆ្នាំ ២០២២ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1Q 4170 ចេញពីកន្លែងជួសជុលទូរសព្ទទៅផ្ទះជួលហើយទុកនៅមុខផ្ទះជួល រួចក៏ដើរទៅលេងជាមួយមិត្តភក្តិបាត់។ លុះដល់ម៉ោង ២និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានត្រឡប់មកពីដើរលេងវិញស្រាប់តែបាត់ម៉ូតូអត់ឃើញ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ។

ក្រោយពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ក៏បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១និង៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានឃើញជនសង្ស័យខាងលើដើរនៅតាមផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ក៏បានធ្វើការក៏បានឃាត់ខ្លួន យកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ចំណែកបក្សពួក៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេ រួមនឹងបក្ខពួកពិតជាបានធ្វើសកម្មភាពគាស់ផ្ទះ ចូលទៅលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×