ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ គ.ជ.ប ៖ អ្នករាយការណ៍ពិសេស អ.ស.ប ហាក់ដូចជាប្រើតែភ្នែក និងត្រចៀកម្ខាង ក្នុងការសរសេររបាយការណ៍

ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានហៅការការទាមទាររបស់លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាន់តែមានពហុភាគីនិយមជាងនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។ ហើយខ្លឹមសារនៃរបាយការណ៍របស់លោកវិទិត មុនតាប៊ន មិនមែនជារបាយការណ៍ ឬខ្លឹមសារ ដែលមានលក្ខណៈប្រជាធិបតេយ្យនោះទេ ។ ហើយលោកវិទិត មុនតាប៊ន ហាក់ដូចជាប្រើតែភ្នែក និងត្រចៀកម្ខាង ក្នុងការសរសេររបាយការណ៍។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដើម្បីឆ្លយតបទៅនិងរបាយការណ៍ររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺមានលក្ខណៈសមស្របទាំងក្របខណ្ឌច្បាប់ និងលក្ខខណ្ឌបច្ចេកទេសនៅក្នុងការអនុវត្តស្តីពីច្បាប់រៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ច្បាស់អំពីដំណើរការ នៃការជ្រើសរើសគណៈកម្មាធិការជាតិរៀបចំការបបោះឆ្នោត រួមជាមួយនឹងការជ្រើសរើសមន្ត្រីថ្នាក់ក្រោមជាតិរួមមាន គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត ដែលដំណើរការនៃការរៀបចំនេះ គឺឆ្លើយតបទៅនិងគោលការណ៍ដែលបានបញ្ញត្តិនៅក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហើយនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ក៏បានចែងលម្អិតអំពីនីតិវិធី នៃការជ្រើសរើសសមាសភាពគណៈកម្មការដែលបានបញ្ជាក់ជូនខាងដើម ដើម្បីធ្វើយ៉ាងណាធានាឲ្យសមាសភាពទាំងអស់ដែលបម្រើការងារនៅគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យភាព តម្លាភាព និអព្យាក្រឹត្យ ជាពិសេសគោរពនិងអនុវត្តទៅតាមបញ្ញត្តិដូចមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រមសីលធម៌មន្ត្រីបោះឆ្នោត រួមជាមួយបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។

ឯកឧត្តមបានបន្តថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺគ្រាន់តែជាការលើកឡើងមួយដែលគាត់មិនដែលបានចូលរួមសោះ ហើយក៏មិនបានឃើញជាក់ស្តែងនៅដំណើរការ នៃការរៀបចំសមាសភាពគណៈកម្មការរៀបចំរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយគាត់គ្រាន់តែទទួលបានរបាយការណ៍លំអៀងពីផ្នែកណាមួយ ឬអង្គភាពណាមួយដែលមាននិន្នាការប្រឆាំងទៅនិង គ.ជ.ប ប្រឆាំងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ហើយលោក វិទិត មុនតាប៊ន គួរមានព័ត៌មានគ្រប់ជ្រុងជ្រោយ មានតុល្យភាពអំពីអ្វីដែលគាត់ទទួលបាន ហើយនឹងអ្វីដែលគាត់ស្នើសុំឲ្យ គ.ជ.ប បានបញ្ជាក់។ ហើយអ្វីដែលគួរលើកឡើង គឺលើកឡើងឲ្យមានតុល្យភាពរវាងព័ត៌មានដែលទទួលបាន មិនមែនលើកឡើងតែព័ត៌មានតែម្ខាង ហើយមកសួរ គ.ជ.ប គឺគ.ជ.ប បកស្រាយយ៉ាងល្អិតល្អន់ហើយ នៅតែមិនព្រមដាក់អ្វីដែលជាការលើកឡើង ការបញ្ជាក់របស់ គ.ជ.ប ដោយនៅតែផ្អែកលើរបាយការណ៍តែម្ខាង។ ហើយករណីនេះ យើងអាចមើលឃើញជំហររបស់អ្នករាយការណ៍ពិសេស និងអាចវាយតម្លៃបានអំពីកិច្ចការដែលគាត់ត្រូវធ្វើ និងភាពលំអៀង នៃរបាយការណ៍របស់គាត់ហើយ។

អ្នកនាំពាក្យ គ.ជ.ប បានវា.យតម្លៃខ្ពស់ចចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា គឺមានលក្ខណៈសមស្របទៅតាមបញ្ញត្តិដែលមានចែងនៅក្នុងច្បាប់ រួមជាមួយនឹងគោលការណ៍អនុវត្តទូទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការជ្រើសរើសមន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ចំពោះស្ថាប័ន គ.ជ.ប ទោះបីជាគ.ជ.ប បានបញ្ជាក់ជូនគាត់រួចហើយក៏ដោយថា សមាសភាព គ.ជ.ប ពីដើមរហូតមកដល់បច្ចុប្បន្ននេះ គឺជាសមាសភាពមួយដែលត្រូវបានជ្រើសរើសឡើងដោយគោរព និងអនុវត្តទៅតាមបញ្ញត្តិចែងក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែគាត់មិនបានយកការបញ្ជាក់បំភ្លឺរបស់ គ.ជ.ប យកទៅដាក់នៅក្នុងរបាយការណ៍របស់គាត់ទេ។ ដូច្នេះយើងអត់មានអ្វីប្លែកចំពោះរបាយការណ៍នេះទេ ដែលអាចវាយតម្លៃថា របាយការណ៍នេះ គឺលំអៀងទៅក្រុមម្ខាង។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងមកនេះ គឺជាការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានផ្តល់ទំនុកចិត្តលើគណបក្សនយោបាយតែមួយគត់ក្នុងការដឹកនាំរាជរដ្ឋាភិបាល។ ការលើកឡើងរបស់លោកវិទិត មុនតាប៊ន គឺជាការលើកឡើងដែលប្រមាថលើឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលចូលរួមជ្រើសរើសតំណាងស្របច្បាប់របស់ខ្លួនក្នុងការដឹកនាំរាជរដ្ឋាភិបាល។

ឯកឧត្តមគាំទ្រចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ពីព្រោះគេមិនអាចមើលឃើញ ឬដឹងមុនអំពីលទ្ធផលនៃការបោះឆ្នោតនោះទេ។ ហើយលទ្ធផលនៃការបោះឆ្នោត គេអាចដឹងនៅពេលដែលគេរាប់សន្លឹកឆ្នោត ហើយមើលឃើញការគូសន្លឹកឆ្នោតគាំទ្ររបស់អ្នកបោះឆ្នោតទៅលើគណបក្សដែលខ្លួនពេញចិត្ត។ លទ្ធផលនៃការបោះឆ្នោតវាបានសម្តែងចេញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរដែលផ្តល់ទំនុកចិត្តលើគណបក្សតែមួយក្នុងការដឹកនាំរាជរដ្ឋាភិបាល។ ហើយលោកវិទិត មុនតាប៊ន គឺជាបុគ្គលមិនមែនជាប្រជាធិបតេយ្យទេ ពីព្រោះគាត់និយមមតិភាគតិច ប៉ុន្តែប្រជាធិបតេយ្យគេសំដៅទៅលើភាគច្រើនដាច់ខាត។

ហើយគាត់ប្រមាថធ្ងន់ធ្ងរទៅលើឆន្ទៈប្រជាពលរដ្ឋខ្មែរដែលចូលរួមនៅក្នុងជ្រើសរើសតំណាងស្របច្បាប់ក្នុងការដឹកនាំរាជរដ្ឋាភិបាល។ ហើយខ្លឹមសារនៃរបាយការណ៍របស់លោកវិទិត មុនតាប៊ន មិនមែនជារបាយការណ៍ ឬខ្លឹមសារដែលមានលក្ខណៈប្រជាធិបតេយ្យនោះទេ ។ ហើយលោកវិទិត មុនតាប៊ន ហាក់ដូចជាប្រើតែភ្នែក និងត្រចៀកម្ខាង ក្នុងការសរសេររបាយការណ៍នេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម