Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បានថ្លែងថា បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ

ភ្នំពេញ៖ ទាក់ទងទៅនឹងរឿងប្រជាពលរដ្ឋប្រមូលផ្ដុំនៅភ្នំគូលែន ដែលអ្នកខ្លះរត់ចោលផ្ទះ រត់ចោលការងារនោះ សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ និងសូមកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ លោក ខឹម វាសនា។

នៅព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

សម្តេចតេជោបានមានប្រសាសន៍អោយដឹងថា បំណង លោក ខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។

សម្តេចតេជោបានថ្លែងថា ភ្លាមៗសម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្នមិនឱ្យចូលក្នុងអន្ទាក់របស់ លោកខឹម វាសនា នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយសម្តេចតេជោបានថ្លែងថា លោក ខឹម វាសនា អត់បានអំពាវនាវអោយប្រជាពលរដ្ឋងើបប៉ះបោរដល់រាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ លោកខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ ទី១ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿងផ្សេងៗ និងទី ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯកនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដីនៅរុនតាឯកអត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ។

សម្តេចតេជោ ឱ្យរៀបចំរថយន្តដឹកពលរដ្ឋ ចេញពីចំការលោក ខឹម វាសនា និងរៀបចំបាយទឹកឱ្យបានសមរម្យ។
សម្តេចតេជោ បញ្ជាឱ្យអាជ្ញាធរត្រៀមទទួល យកពលរដ្ឋដែលចាកចេញពីចំការលោក ខឹម វាសនា និងដឹកពួកគាត់ ដល់លំនៅឋានជាមួយនឹង ស្បៀង អាហារផងដែរ ។

សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋ និងដោយត្រង់ចំពោះលោក ខឹម វាសនា កុំឃាត់ពលរដ្ឋ ក្នុងការចាកចេញ មិនត្រូវរារាំងពលរដ្ឋដែលត្រូវចាកចេញ នោះទេ ។ សម្តេចតេជោ បញ្ជាក់ថា ខឹម វាសនា មិនមែន ជាមនុស្សរបស់សម្តេចនោះទេ តែខឹម វាសនា មិនដែលមានរឿងអីជាមួយសម្តេចនោះដែ រ ហើយគាត់ (ខឹម វាសនា )ធ្វើតាមបែបរបស់គាត់ ។

អាជ្ញាធរ មិនត្រូវ រើសអើង ពលរដ្ឋដែលទៅចំការ លោកខឹម វាសនា នោះទេ ចំណែកប្តី ប្រពន្ធ និងក្រុមគ្រួសារ ក៏មិនត្រូវរើសអើងនោះដែរ ។

សម្តេចតេជោ បញ្ជាក់ថា ខឹម វាសនា បានធ្វើឱ្យពលករមួយចំនួនបាត់បង់ការងារ ធ្វើនិងធ្វើឱ្យពលរដ្ឋមួយចំនួនបែកបាក់គ្រួសារ តែការប្រមូលផ្ដុំនេះ បើប្រៀបធៀបនឹងបាតុកម្ម នៅផ្លូវវេងស្រេង កាលពីមុនគឺខុសគ្នា ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×