ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារទៅអ្នកវិភាគបែបស៊ីអារម្មណ៍ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងទំនាក់ទំនងបងប្អូនរវាងឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្អូនប្រុសពៅ។
តាមរយៈវីដេអូឃ្លីបលើបណ្តាញសង្គមផ្លូវការ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា “សូមជូនសារខ្លីមួយ ទៅអ្នកវិភាគបែបស៊ីអារម្មណ៍ ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងបងប្អូនខ្ញុំពីរនាក់ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី



