Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភី មេដាយ ២គ្រឿង​ លើវិញ្ញាសាហែលទឹក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសអបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភី មេដាយ ២គ្រឿង មាស ១គ្រឿង លើប្រភេទវិញ្ញាសា Women 400m Bifins និងសំរឹទ្ធ ១គ្រឿង លើប្រភេទវិញ្ញាសា Women 50m Bifins ក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ។

សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។

រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែលកីឡាការីនី កាំង មុយនីន របស់កម្ពុជាយើងទទួលបានមានចំនួន ០៤គ្រឿង រួមមាន មេដាយមាស ៣គ្រឿង និងមេដាយ សំរឹទ្ធ ១គ្រឿង ក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×