Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាតុករប្រទេសឆេក ផ្ទុះការតវ៉ាប្រឆាំងនឹងសហភាពអឺរ៉ុប និងអង្គការណាតូ ដែលធ្វើឲ្យតម្លៃប្រេង ថាមពលអគ្គិសនី ឡើងខ្ពស់

ឆេក ៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមបាតុករមកពីបក្សនយោបាយស្តាំនិយមជ្រុល រួមទាំងបក្សកុម្មុយនីស្ត បាននិយាយថា ប្រទេសអឺរ៉ុបកណ្តាលគួរតែរក្សាអព្យាក្រឹតភាពផ្នែកយោធា និងធានាកិច្ចសន្យាដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ប្រេង ឧស្ម័ន រួមទាំងប្រទេសរុស្ស៊ីផងដែរ។

ក្រុមអ្នកតវ៉ាដែលប៉ូលិសប៉ាន់ប្រមាណចំនួនជាង ៧០,០០០នាក់ បានធ្វើបាតុកម្មតវ៉ានៅទីក្រុងប្រាក (Prague) ប្រឆាំងនឹងរដ្ឋាភិបាលឆេក កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺអំពាវនាវឱ្យក្រុមចម្រុះដែលកំពុងកាន់អំណាច ធ្វើអ្វីបន្ថែមទៀតដើម្បីទប់ស្កាត់ការកើនឡើងតម្លៃប្រេង ថាមពល និងសម្តែងការប្រឆាំងនឹងសហភាពអឺរ៉ុប និងអង្គការណាតូ ដែលធ្វើសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសអឺរ៉ុបកណ្ដាល ដូចជាការបង្ខំឲ្យចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី និងបង្ខំមិនឲ្យទទួលទិញប្រេង ឧស្ម័នហ្គាស ពី រុស្ស៊ី ជាដើម។

អ្នករៀបចំព្រឹត្តិការណ៍តវ៉ានេះ បានឲ្យដឹងថា គោលបំណងនៃបាតុកម្មរបស់ពួកគេ គឺដើម្បីទាមទារការផ្លាស់ប្តូរ ជាចម្បងក្នុងការដោះស្រាយបញ្ហាតម្លៃប្រេង ថាមពល ជាពិសេសអគ្គិសនី និងឧស្ម័ន ដែលនឹងបំផ្លាញសេដ្ឋកិច្ចរបស់អឺរ៉ុបកណ្ដាលក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។

សូមបញ្ជាក់ថា ការតវ៉ានៅទីលាន វេនស្លាស (Wenceslas) កណ្តាលទីក្រុង ប្រាក (Prague) ប្រទេសឆែកនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានរួចផុតពីការបោះឆ្នោតដកទំនុកចិត្ត ខណ:ក្រុមប្រឆាំងអះអាងពីរដ្ឋាភិបាលអសកម្មនឹងបញ្ហាអតិផរណា ជាពិសេស ការកើនឡើងតម្លៃប្រេង តម្លៃថាមពល អគ្គិសនី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×