Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាស៊ីនរ៉េអាក់ទ័រចំនួន៥ នៃរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីស៊ីយ៉ា លែងដំណើរការ បង្ហាញសញ្ញាហានិភ័យកាន់តែខ្លាំង

រុស្ស៊ី ៖ បើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បាននិយាយអំពីហានិភ័យនៃ រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhya) ដែលជារោងចក្រធំជាងគេនៅអឺរ៉ុប ត្រូវបានកាត់ផ្តាច់ខ្សែថាមពលខាងក្រៅដ៏សំខាន់ចុងក្រោយរបស់ខ្លួន បើទោះបីជាខ្សែបម្រុងមួយនៅតែបន្តផ្តល់ថាមពលដល់បណ្តាញអគ្គិសនីក៏ដោយ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានតែម៉ាស៊ីនរ៉េអាក់ទ័រ ១ ប៉ុណ្ណោះ ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង ៦ របស់ស្ថានីយ៍ ដែលនៅតែដំណើរការបាន ប៉ុន្តែយ៉ាងណា វានៅតែជាហានិភ័យដដែល។

ជាមួយគ្នានេះផងដែរ ក្រុមអធិការកិច្ចនៃអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhya) នៅខ្សែបន្ទាត់ជួរមុខ នៃសង្រ្គាមអ៊ុយក្រែន បានបាត់បង់ខ្សែថាមពលអគ្គិសនីពីខាងក្រៅម្តងទៀត ដោយជំរុញឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើង នៃគ្រោះមហន្តរាយ ខណៈពេលដែលទីក្រុងម៉ូស្គូ បានបិទបំពង់បង្ហូរឧស្ម័នសំខាន់របស់ខ្លួន ទៅកាន់ប្រទេសអាឡឺម៉ង់ ដើម្បីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាមិត្តរបស់ទីក្រុងកៀវនៅភាគខាងលិច។

គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhya) នេះ ត្រូវបានរឹបអូសដោយទាហានរុស្ស៊ី ភ្លាមៗបន្ទាប់ពីការលុកលុយរបស់ពួកគេនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានក្លាយជាចំណុចស្នូលនៃជម្លោះ ដោយភាគីនីមួយៗបានបន្ទោសគ្នាទៅវិញទៅមក ចំពោះការបាញ់ផ្លោងនៅក្បែរនោះ។

ការប្រឈមមុខដាក់គ្នាលើការនាំចេញឧស្ម័ន និងប្រេងរបស់រុស្ស៊ីកាន់តែខ្លាំងឡើងកាលពីសប្តាហ៍មុន ខណៈដែលទីក្រុងម៉ូស្គូបានប្តេជ្ញាបិទបំពង់បង្ហូរឧស្ម័នសំខាន់ ទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយបណ្តាប្រទេស G7 បានប្រកាសពីផែនការកំណត់តម្លៃលើការនាំចេញប្រេងរបស់រុស្ស៊ី ប៉ុន្តែទោះជាយ៉ាងណា តម្លៃប្រេង ឧស្ម័នហ្គាស របស់រុស្ស៊ីនៅតែមានការកើនឡើងដដែល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×