Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ ប្រកាសអំពីគម្រោងតម្លៃ៦៥ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធនឹងការឡើងថ្លៃថាមពល

រដ្ឋធានីប៊ែរឡាំង៖ ស្របពេលតម្លៃថាមពល នៅលើពិភពលោក កំពុងតែឡើងថ្លៃខ្ពស់កប់ពពក ចាប់តាំងពីការផ្ទុះសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន នោះ បណ្ដាប្រទេសនានា នៅក្នុងតំបន់អឺរ៉ុប ក៏បានប្រកាស អំពីវិធានការបន្ទាន់ជាច្រើន សម្រាប់បញ្ចុះតម្លៃប្រេង និង ឧស្ម័ន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២ ថា រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាស អំពីគម្រោងមានតម្លៃ មានទំហំទឹកប្រាក់ រហូតដល៦៥ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រជាជន និង អាជីវកម្ម ទប់ទល់នឹងការឡើងថ្លៃ ខណៈប្រទេសអឺរ៉ុប នៅតាមតំបន់មួយចំនួន នៅក្នុងវិធានការសង្គ្រោះបន្ទាន់ ដើម្បីរៀបចំរដូវរងាដ៏វែងមួយ ក្រោយពេលមានការរំខាន នៅក្នុងការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់តំបន់អឺរ៉ុប ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ បានប្រកាស អំពីវិធានការនានាជាបន្តបន្ទាប់ ដោយមានការរំពឹងទុកថា តម្លៃថាមពលនឹងកើនឡើង នៅក្នុងរយៈប៉ុន្មានខែខាងមុខនេះ។ បច្ចុប្បន្ន តម្លៃថាមពល បានហក់ឡើងយ៉ាងខ្លាំង ខណៈអឺរ៉ុប បាននិង កំពុងព្យាយាមកាត់ផ្តាច់ថាមពលរបស់រុស្ស៊ី បន្ទាប់ពីការឈ្លានពានរបស់ក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ រដ្ឋាភិបាលក្រុងមូស្គូ កាលពី២ថ្ងៃមុននេះ បានបិទបំពង់បង្ហូរឧស្ម័នដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់អឺរ៉ុប ដោយការគ្មានកំណត់ ហើយបង្ខំឱ្យប្រទេសជាច្រើន នៅក្នុងតម្លៃអឺរ៉ុប ដូចជា អាល្លឺម៉ង់កំពុងតែស្វែងរកការផ្គត់ផ្គង់ថាមពល យកមកបំពេញតម្រូវការជំនួស នៅកន្លែងផ្សេង។

លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ ថា រដ្ឋាភិបាលរបស់របស់គាត់ បាន និង កំពុងរៀបចំផែនការ សម្រាប់ការបញ្ឈប់នូវការចែកចាយឧស្ម័នទាំងស្រុង នៅក្នុងខែធ្នូ ប៉ុន្តែគាត់បានសន្យាថា ប្រទេសរបស់គាត់ នឹងធ្វើឲ្យបានពេញ នៅក្នុងរដូវរងា។ រុស្ស៊ី មិនមែនជាដៃគូថាមពលគួរអាចទុកចិត្តបានទៀតនោះឡើយ។

មេដឹកនាំអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា កញ្ចប់ថវិកាលើគម្រោង មានទំហំទឹកប្រាក់៦៥ពាន់លានដុល្លារសហរដ្ឋអាមេរិកនេះ មានគោលបំណងការពារអតិថិជន និង អាជីវកម្ម បញ្ចៀស អំពីអតិផរណាកំពុងតែកើនឡើង ជាមួយនឹងវិធានការនានា រួមទាំងការដំឡើងអត្ថប្រយោជន៍ និងការឧបត្ថម្ភធន លើការដឹកជញ្ជូនសាធារណៈ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×