Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសបង្ហាញមុខមាត់ គឺលោកស្រី លីស ត្រាស ជាមេដឹកនាំស្ត្រីទី៣សម្រាប់ប្រទេសនេះ

អង់គ្លេស ៖ នាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស ត្រូវបានបង្ហាញសញ្ញាមុខមាត់ហើយ គឺ លោកស្រី លីស ត្រាស (Liz Truss), ហើយថា លោកស្រីរូបនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីប្រកួតប្រជែងយកឈ្នះលើ លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) ថ្នាក់ដឹកនាំមកពីគណបក្សអភិរក្ស។

បើតាមការចេញផ្សាយរបស់ សារព័ត៌មាន Sky news កាលពីថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី លីស ត្រាស (Liz Truss) ដែលបានយកឈ្នះការប្រកួតប្រជែងនេះ នឹងបន្តតំណែង លោក បូរីស ចនសុន (Boris Johnson) អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ដែលត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែង, គឺលោកស្រីរូបនេះនឹងឡើងកាន់តំណែង នៅថ្ងៃអង្គារសប្តាហ៍នេះហើយ ដោយក្លាយជាមេដឹកនាំស្ត្រីទី៣របស់ប្រទេសនេះ។

លោកស្រី លីស ត្រាស ដែលមុននេះជារដ្ឋមន្ត្រីការបរទេសនោះ បានប្រើសុន្ទរកថា ការយកជ័យជំនះរបស់លោកស្រីនាពេលនេះ គឺលោកស្រីនឹងមិនធ្វើឲ្យពលរដ្ឋអង់គ្លេសរាជរដ្ឋាភិបាល ក៏ដូចជារាជានិយមខកបំណងឡើយ នឹងមិនបង្កឱ្យមានការបោះឆ្នោតសាកលមុនកាលកំណត់នោះទេ ដោយលោកស្រីបានសន្យាថា ផែនការការងារ យុទ្ធសាស្ត្រ គោលការណ៍ នឹងធ្វើឲ្យលោកស្រីទទួលបាន ជ័យជម្នះដ៏អស្ចារ្យបន្តទៀតសម្រាប់គណបក្សអភិរក្សនៅឆ្នាំ២០២៤។

គួរបញ្ជាក់ថា បូរីស ចនសុន (Boris Johnson) ដែលត្រូវបានបង្ខំឱ្យលាលែងពីតំណែង បន្ទាប់ពីរដ្ឋមន្ត្រីជាច្រើនរូបបានចាកចេញពីរដ្ឋាភិបាលនោះ នឹងផ្តល់ការលាលែងពីតំណែងជាផ្លូវការ ដោយចូលគាល់ព្រះមហាក្សត្រី នៅទីក្រុង Balmoral នៅពេលឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×