Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញឲ្យមានការតភ្ជាប់វិស័យទេសចរ រវាងភ្នំពេញ.ហាណូយ ដើម្បីឲ្យភ្ញៀវទេសចរ អាចទស្សនាបានច្រើនកន្លែងដែលមានក្នុងទីក្រុងទាំង២

ហាណូយ ៖ គណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមដំណើរដោយឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមនិងប្រតិភូរួមដំណើរនារសៀលថ្ងៃទី៦ កញ្ញាបានជួបសំដែងការគួរសមជាមួយឯកឧត្តមវឿង ឌីញ ហឺ(VUONG DINH HUE)ប្រធានរដ្ឋសភានៃសាធារណៈសង្គមនិយមវៀតណាមនៅ វិមានរដ្ឋសភា នាទីក្រុងហាណូយ។

នាឱកាសនោះ ឯកឧត្តមវឿង ឌិញហឺ បានថ្លែងអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងវៀតណាមនិងកម្ពុជា ពិសេសរវាងរាជធានីភ្នំពេញនិងរដ្ឋធានីហាណូយដែលជាទីក្រុងសម្ពន្ធ័មេត្រីភាពតាមរយៈការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាវិស័យ៖ សុខាភិបាល,វិស័យអប់រំ,វិស័យពាណិជ្ជកម្ម,វប្បធម៌,សុខាភិបាលជាដើម។ឯ.ឧ ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរដល់ការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាដែលបានប្រែក្លាយប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស,មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានធ្វើឱ្យកម្ពុជាមានឈ្មោះបោះសំឡេង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ឯ.ឧវឿង ឌិញហឺ ក៏បានទទួលស្គាល់ និងកោតសរសើរចំពោះការចាត់វិធានកា រប្រកបដោយប្រសិទ្ធភាពរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ .១៩យ៉ាងមានប្រសិទ្ធភាពតាមរយៈការស្រោចវ៉ាក់សាំងទៅដល់ប្រជាជននៅទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ថាជាប្រទេសដែលបានទប់ស្កាត់ការរីរាល ដាលជំងឺកូវីដ.១៩បានល្អជាងគេបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ី និងពិភពលោកនិងបានបើកប្រទេសឡើងវិញឪ្យិមានប្រក្រតីភាពនៃជីវភាពសង្គម ។

ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតំលៃ និងទទួលស្គាល់តួនាទី របស់សម្តេចតេជោហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេននាពេលកន្លងមកថ្មីៗនេះ ទទួលបានផ្លែផ្កាយ៉ាងធំធេងនិងទទួលបានការកោតសរសើរជាអន្តរជាតិ។ ឯកឧត្តម ឃួង ស្រេង បានជំរាបជូនឯកឧត្តមប្រធានរដ្ឋសភាវៀតណាមពីលទ្ធផល ដ៏ល្អប្រសើរក្នុងដំណើរទស្សនៈកិច្ចនៅទីក្រុងហាណូយតាមរយះការជួបពិភាក្សា ការងារជាបន្តបន្ទាប់ជាមួយឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងឯកឧត្តមលេខាបក្សរដ្ឋធានីហាណូយ និងការងារដែលត្រូវធ្វើបន្តក្នុងក្របខ័ណ្ឌទីក្រុងទាំង២ ដែលជាទីក្រុងសម្ព័ន្ធភាព ។ ការជំរុញឲ្យមានការតភ្ជាប់វិស័យទេសចរ រវាងភ្នំពេញ.ហាណូយ, ក៏ដូចជាតំបន់បេតិកភ័ណ្ឌ ដែលមានស្រាប់ ដើម្បីឲ្យភ្ញៀវទេសចរ អាចទស្សនាបានច្រើនកន្លែងដែលមានក្នុងទីក្រុងទាំង២ភ្នំពេញ.ហា ណូយ។

ឯ.ឧឃួង ស្រេង មានប្រសាសន៍ថា ៖ ក្រោមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទៅលើការអភិវឌ្ឍន៏ទីក្រុង,ការកែលំអរនិងស្ថាបនា ប្រពន្ធ័លូ, ការគ្រប់គ្រងសំណល់រឹង រាវ បញ្ហាកកស្ទះចរាចរដែលរាជធានីភ្នំពេញ កំពុងប្រឈមនៃការកើនឡើងរបស់ ប្រជាពលរដ្ឋយ៉ាងគំហុកក្នុងរាជធានីភ្នំពេញ ស្របពេលដែលមានការកើនឡើង វិស័យសេដ្ឋកិច្ចពិសេសក្រោយវិបត្តិជំងឺកូវីដ.១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×