Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញបំពេញបេសកកម្ម នៅបរទេស របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៧ ខែកញ្ញានេះបានឲ្យដឹងថា កាលបរិច្ឆេទនៃការអញ្ជើញបំពេញបេសកកម្ម នៅបរទេសរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកែសម្រួលដូចខាងក្រោម ដោយរក្សាសមាសភាពគណៈប្រតិភូនៅដដែល៖

-កាលបរិច្ឆេទនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ត្រូវបានកែសម្រួលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វិញ

-កាលបរិច្ឆេទនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ត្រូវបានកែសម្រួលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ

-ដោយឡែក កាលបរិច្ឆេទនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយក រដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវរក្សាដដែលគឺថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយៈចេស្តារ

×