Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ៖ មន្ត្រីនគរបាល មន្ត្រីមុខងារសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង

spot_img

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំថា មន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈទាំងអស់ត្រូវធ្វើការបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង លើនិន្នាការនយោបាយឡើយ ដោយក្នុងពេលដែលធ្វើសំណុំរឿងអ្វីមួយមិនត្រូវគិតថា បុគ្គលនេះមកពីបក្សណានោះទេ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ក្នុងពេលដែលកងកម្លាំងត្រូវធ្វើការងារជួយសង្គ្រោះ ឬផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋមិនត្រូវគិតថាពលរដ្ឋរូបនេះ មកពីបក្សនយោបាយណា ប្រសិនបើមន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈគិតបែបនេះ គឺមិនត្រឹមត្រូវនោះទេព្រោះយើងមានតួនាទីបំរើប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីការលើកសរសើរ ដល់មន្ត្រីនគរបាលដែលមានសមត្ថភាពបំពេញភារកិច្ចបានល្អ និងការដាក់ពិន័យចំពោះមន្ត្រីនគរបាល ដែលបានប្រពឹត្តកំហុសឆ្គងផងដែរ ដោយសម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលណា ដែលមិនគោរពគោការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឬមួយគោលការណ៍របស់ក្រសួង ស្ថាប័ន អង្គភាព គឺត្រូវតែទទួលពិន័យ ដើម្បីធានាដល់សុវត្ថិភាព និងការពារកត្តិយសសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាល។

លើសពីនេះ សម្តេចក្រឡាហោម ស ខេងលើកឡើងថា ដើម្បីបង្កើតកសាងកងម្លាំងមួយប្រកបដោយវិជ្ជាជីវៈ សមត្ថភាព គុណធម៌ សមធម៌ វិន័យចាំបាច់ត្រូវតែធ្វើការងារ ពីដើមដល់ចុងបញ្ចប់ឱ្យបានល្អ ។ ការចាប់ផ្តើមគឺការជ្រើសរើសមន្ត្រីចូលក្របខណ្ឌនគរបាល ក្នុងនោះផងដែរមន្ត្រីទាំងនោះត្រូវទទួលបានការរៀនសូត្រ បណ្តុះបណ្តាលនេះជាគោលការណ៍ដែលមិនអាចខ្វះបាន ដើម្បីបង្កើនសមត្ថភាព ហើយមន្ត្រីដែលមិនឆ្លងកាត់ ការបណ្តុះបណ្តាល មិនអាចប្រគល់តួនាទីភារកិច្ចឱ្យបានទេ៕ រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ធ

spot_img
×