Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មហាក្សត្រី Elizabeth II យាង​ចូល​ទីវង្គត បុត្រា​ច្បង​ដែល​គ្រងរាជ​បន្ត​ស្វ័យប្រវត្តិ បាន​ថ្លែង​សារ​ទៅកាន់​ពលរដ្ឋ​អង់គ្លេស នៅ​ជុំវិញ​ភព​លោក​ថា…

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ វិមាន Buckingham បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ក្រុមគ្រូពេទ្យបានផ្តល់ការថែទាំដល់ម្ចាស់ក្សត្រី Elizabeth II នៃចក្រភពអង់គ្លេស ដោយសារតែមានការព្រួយបារម្ភអំពីសុខភាពរបស់ព្រះអង្គ។

បន្ទាប់មក សារព័ត៌មាន BBC បានរាយការណ៍បន្ថែមថា ព្រះអង្គម្ចាស់ Charles Crown នៃប្រទេសអង់គ្លេស, ព្រះអង្គម្ចាស់ William Duke នៃ Cambridge, ព្រះអង្គម្ចាស់ Andrew Duke of York, ព្រះអង្គម្ចាស់ Edward Earl of Wessex និងព្រះអង្គម្ចាស់ Harry បានយាងទៅកាន់វិមាន Balmoral ។

ប៉ុន្តែ នៅម៉ោង 00 និង ៣០ ទីនាទី (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២២ ការិយាល័យវិមាន Buckingham បានប្រកាសអំពីដំណឹងដ៏ក្រៀមក្រំថា ម្ចាស់ក្សត្រី Elizabeth II នៃចក្រភពអង់គ្លេស បានទទួលមរណភាពនៅវិមាន Balmoral ក្នុងព្រះជន្ម ៩៦ ព្រះវស្សា បន្ទាប់សោយរាជ្យសម្បត្តិរយៈពេល ៧០ ឆ្នាំ។

ជាមួយគ្នានោះផងដែរ លោក Liz Truss នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថា៖ «ម្ចាស់ក្សត្រី Elizabeth II គឺជាថ្មដ៏រឹងមាំ អំឡុងពេលនៃការកសាងប្រទេសទំនើបអង់គ្លេស។ ប្រទេសយើង​បានរីកចម្រើនឡើងក្រោមរជ្ជកាលរបស់ព្រះអង្គ។ នៅក្នុងថ្ងៃដ៏លំបាកខាងមុខ យើងនិងសមាជិករបស់យើងនៅទូទាំងចក្រភពអង់គ្លេស អង្គការ Commonwealth និងជុំវិញពិភពលោក នឹងចូលរួមជាមួយយើង ក្នុងការសរសើរទ្រង់ពេញមួយការបម្រើរបស់ទ្រង់។ ថ្ងៃនេះគឺជាថ្ងៃនៃការបាត់បង់ដ៏អស្ចារ្យ ដែលម្ចាស់ក្សត្រី Elizabeth II បានបន្សល់ទុកនូវមរតកដ៏អស្ចារ្យមួយ និងសង្រ្គោះប្រទេសជាតិឲ្យរីកចម្រើនមកទល់ពេលនេះ»។

វិមាន Buckingham ក៏បានចេញសេចក្តីថ្លែងការណ៍របស់ព្រះអង្គម្ចាស់ Charles III ដែលនឹងត្រូវឡើងគ្រងរាជ្យជាប្រមុខរដ្ឋថ្មី បន្តពីព្រះមាតា Elizabeth II ដោយបានថ្លែងថា «ការសោយទិវង្គតរបស់ព្រះករុណា ព្រះមហាក្សត្រី និងជាមាតាជាទីស្រឡាញ់របស់យើង វាគឺជាពេលវេលាដ៏សោកសៅបំផុត សម្រាប់ពួកយើង និងសមាជិកទាំងអស់នៃគ្រួសារយើង»។

ព្រះអង្គម្ចាស់ Charles III បានថ្លែងបន្តថា៖ «យើងមានការសោកស្ដាយជាខ្លាំង ចំពោះការទទួលមរណភាពរបស់ប្រមុខជាទីស្រឡាញ់របស់យើង ដែលជាមាតាជាទីគោរព យើងដឹងថា ការសោយទិវង្គតរបស់ទ្រង់ នឹងមានអារម្មណ៍យ៉ាងជ្រាលជ្រៅនៅទូទាំងប្រជាជាតិ នគរ ចក្រភព និងសម្រាប់ប្រជាជនអង់គ្លេសរាប់មិនអស់នៅជុំវិញពិភពលោក»។

ព្រះម្ចាស់ក្សត្រី Ellizabeth II បានប្រសូតនៅវេលាម៉ោង ២ និង ៤០ ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ នៅក្នុងទីក្រុងឡុងដ៍ ហើយទ្រង់បានរាជាភិសេក នៅខែវិច្ឆិកា ឆ្នំា១៩៤៧ ជាមួយនឹងព្រះអង្គម្ចាស់ Philip Mountbatten និងមានបុត្រាបុត្រីចំនួន ៦ ព្រះអង្គ ក្នុងនោះរួមមាន៖ ព្រះអង្គម្ចាស់ Charles III, Andrew, Duke of York, Anne, Edward, Earl of Wessex។ Elizabeth II គឺជាមហាក្សត្រីនៃចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី៦ ខែកុម្ភៈឆ្នាំ១៩៥២ រហូតដល់ការសោយទិវង្គតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

មហាក្សត្រី Elizabeth II ក៏ត្រូវបានចាត់ទុកជាថា បានគ្រងរាជសម្បត្តិដែលមានរយៈពេល ៧០ ឆ្នាំ វែងបំផុតនៃរាជាណាចក្រអង់គ្លេស និងជាក្សត្រដែលគ្រងរាជវែងជាងគេទីពីរ ត្រូវបានកត់ត្រាទុក នៅក្នុងរាជាណាចក្រនៃប្រទេសដែលមានអធិបតេយ្យភាពមួយនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×