Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ (ផ.យ.អ.ជ.)២០១៩-២០២៣។

នៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២២នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តភាក្សាលើរបៀបវារៈស្តីពី “សេចក្តីព្រាងរបាយការណ៍ពាក់
កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ (ផ.យ.អ.ជ.)២០១៩-២០២៣។

ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០៣០ មានទិដ្ឋភាពសំខាន់ចំនួន ២ (១)គោលបំណង និងដំណើរការនៃការរៀបចំរបាយការណ៍
នេះ (២)ទម្រង់ និងខ្លឹមសាររបស់របាយការណ៍នេះ។
១.គោលបំណង និងដំណើរការនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣
-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍
ជាតិ ២០១៩-២០២៣នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិនេះ បានអនុវត្តរយៈពេលពីរឆ្នាំកន្លះ ហើយ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញចេញនូវលទ្ធផលនៃការអនុវត្តផែនការជាតិនេះ ជាសាធារណ។

  • របាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ២០១៩-២០២៣នេះ មានគោលបំណងសំខាន់ចំនួន២ គឺ(១) ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់
    កណ្ដាលអាណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ (២) ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួល នូវបណ្ដាវិធានការគោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួង ស្ថាប័នដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដោយផ្អែកលើបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងអំឡុងពេលនៃការអនុវត្ត ជាពិសេស ការរីករាលដាលនៃមេរោគកូវីដ-១៩។

២.ទម្រង់ និងខ្លឹមសារ

  • សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣នេះ ត្រូវបានរៀបចំកាត់តែងឡើងជាប្រាំពីរជំពូក និងតាមទម្រង់របស់យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដូចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ជាពិសេសជំពូកទី៣ និងជំពូកទី៤។ ខ្លឹមសារក្នុងជំពូកនីមួយៗរបស់របាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣នេះ ដូចតទៅ៖
  • ជំពូកទី១ គឺជាការបង្ហាញអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិ
    ឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ.២០១៩-២០២៣នេះ ព្រមទាំងវិធីសាស្រ្តនៃការរៀបចំផងដែរ។
  • ជំពូកទី២ បង្ហាញពីសមិទ្ធផល ការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច និងដំណើរការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចឡើងអំពីរចនាសម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុប ស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហរនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះ ក៏បានធ្វើការបង្ហាញពីការជួបប្រទះនូវកំណើនសេដ្ឋកិច្ចអវិជ្ជមាន លើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងកម្រិត -៣,១% ក្នុងឆ្នាំ២០២០ ដែលមូលហេតុចម្បងបណ្ដាលមកពីការ
    រីករាលដាលនៃជំងឺកូវីដ-១៩ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឹមតែរយៈពេលខ្លីនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ មកត្រឹម ២,៤% និងតាមការព្យាករ សេដ្ឋកិច្ចកម្ពុជារំពឹងទុកថានឹងកើនឡើងដល់ ៥,៥% នៅក្នុងឆ្នាំ២០២២។
  • ជំពូកទី៣ គឺជាជំពូកសំខាន់របស់របាយការណ៍នេះ ដែលអធិប្បាយអំពីសមិទ្ធផលនានា ដែលក្រសួង ស្ថាប័នអនុវត្តនិងសម្រេចបាន តាមរយៈបណ្ដាសកម្មភាពកម្មវិធី និងគម្រោងនានា ដើម្បីអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១។

បណ្ដាអាទិភាពសំខាន់ៗ ដែលបានរាយការណ៍នៅក្នុងជំពូកនេះរួមមាន៖
• ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រ និងកំណើនប្រកបដោយបរិយាប័ន្ន។
• ការពង្រឹងសន្តិភាព ការលើកកម្ពស់សេ្ថរភាពនយោបាយ និងសណ្ដាប់សាធារណៈសម្រាប់បង្ករបរិយាកាសអំណោយផលដល់ ធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍ។
• ការអភិវឌ្ឍធនធានមនុស្ស។
• ការធ្វើពិពិធកម្មសេដ្ឋកិច្ចសម្រាប់កំណើន។
• ការអភិវឌ្ឍវិស័យឯកជន និងការងារ។
• ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

  • ជំពូកទី៤ គឺជាជំពូកដែលលើកឡើងនូវជំហានត្រូវអនុវត្តបន្ត សម្រាប់ពាក់អាណិតកាលដែលនៅសល់ រយៈពេលពីរឆ្នាំកន្លះ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣។ ជំពូកនេះបានលើកឡើងនូវបណ្ដាវិធានការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យសម្រាប់ដោះស្រាយបញ្ហាប្រឈម និងវិបត្តិនានា ដែលជួបប្រទះនៅក្នុងពាក់កណ្ដាលអាណិតកន្លងទៅ និងរំពឹងថានឹងបន្តកើតមានបន្តនៅរយៈពេលពាក់កណ្តាលអាណិតបន្ទាប់។ វិធានការណ៍ទាំងនេះ នឹងរួមទាំងការដោះស្រាយនិងជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីការរីរាលដាលនៃកូវីដ-១៩។
  • ជំពូកទី៥ បង្ហាញពី ការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការ ធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣។ របាយការណ៍នេះ បានធ្វើចំណោលអំពីតម្រូវការធនធានសម្រាប់រយៈពេល អាណិតកាលពីរឆ្នាំកន្លះដែលនៅសល់ (ខែកក្កដា ឆ្នាំ២០២១ ដល់២០២៣) ដោយមានការស្នើឡើងនូវប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុក និងធនធានក្រៅប្រទេសព្រមទាំងការវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជន។
  • ជំពូកទី៦ គឺជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣។ បញ្ជីសូចនាករសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣ ត្រូវប្រើប្រាស់សម្រាប់វាតម្លៃលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣ តាមវិស័យ តាមឆ្នាំនីមួយៗ។
  • ជំពូកទី៧ គឺជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើការ អនុវត្តផែនការទាំងមូល ក្នុងរយៈពេលពីរឆ្នាំកន្លះនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
×