Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្រភព​អង់គ្លេស ប្រកាស​ពេល​វេលា​ដែល​ព្រះអង្គ​ម្ចាស់ Charles ឡើង​សោយ​រាជ្យ​ជា​ផ្លូវការ នៅ​ថ្ងៃនេះ

នៅថ្ងៃទី៩ ខែកញ្ញា វិមាន Buckingham បានប្រកាសថា ក្រុមប្រឹក្សាឯកជន នឹងប្រកាសជាផ្លូវការនូវព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស – ស្តេច Charles III – ក្នុងអំឡុងពេលកិច្ចប្រជុំនៅថ្ងៃទី១០ ខែកញ្ញា នេះ នៅវិមាន St James’s Palace ក្នុងទីក្រុងឡុងដ៍។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅម៉ោង 9:00 GMT (ពោលគឺម៉ោង 4:00 រសៀលថ្ងៃទី១០ ខែកញ្ញា ម៉ោងនៅប្រទេសកម្ពុជា) រួមមាន ២ ផ្នែក៖ ពិធីប្រកាសជាផ្លូវការ និងពិធីស្បថចូលកាន់តំណែងរបស់ស្តេច Charles III ។

អ្នកនាំពាក្យសភាអង់គ្លេស បាននិយាយថា ស្តេច Charles III នឹងថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាតិនៅម៉ោង 18:00 GMT (ពោលគឺម៉ោង 1:00 ព្រឹកថ្ងៃទី១១ ខែកញ្ញា ម៉ោងនៅប្រទេសកម្ពុជា)។

ព្រះអង្គម្ចាស់ Charles III បានប្រសូតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៤៨ នៅវិមាន Buckingham ក្នុងទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) ដែលជាកូនប្រុសច្បងរបស់ម្ចាស់ក្សត្រី Elizabeth II និងព្រះអង្គម្ចាស់ Philip។

ព្រះអង្គម្ចាស់ Charles III ក៏ជាចៅទីមួយរបស់ស្តេច George VI និង Queen Elizabeth (បិតា និងមាតារបស់ព្រះមហាក្សត្រី Elizabeth II)។ ព្រះអង្គបានក្លាយជាអ្នកស្នងមរតក បន្ទាប់ពីមាតារបស់ទ្រង់ Elizabeth II បានក្លាយជាមហាក្សត្រីនៅឆ្នាំ ១៩៥២ ដែលត្រូវបានចាត់ទុកថា ជាអ្នកស្នងរាជ្យបន្តយូរបំផុត ក្នុងប្រវត្តិសាស្ត្រអង់គ្លេស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×