ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ចង់ឃើញមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា កំពុងកាន់ការងារប្រទេសជាតិ តម្កល់កាតព្វកិច្ច និងការទទួលខុសត្រូវ ឱ្យធំជាងសិទ្ធិជាមន្ត្រី ដើម្បីសម្រេចប្រយោជន៍ជូនជាតិ និងប្រជាជន ដែលជាបំណងរួមរបស់គណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែកទស្សនទានស្តីពីការប្រើប្រាស់សិទ្ធិ និងការបំពេញកាតព្វកិច្ច របស់មន្ត្រី។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា “ទស្សនៈពាក់ព័ន្ធនឹង “សិទ្ធិ និង ការទទួលខុសត្រូវ”
មន្ត្រីគ្រប់រូបត្រូវកំណត់យកការទទួលខុសត្រូវ កាតព្វកិច្ចជាគោល ហើយការប្រើប្រាស់សិទ្ធិ គឺដើម្បីបំពេញនូវការទទួលខុសត្រូវ កាតព្វកិច្ចជូនជាតិនិងប្រជាជនឲ្យបានល្អ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី



