Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលដល់ខែថ្មីភ្លាម អ៊ុយក្រែន រំដោះទឹកដីពីកម្លាំងទាហានរុស្ស៊ី ជិត៥ពាន់គីឡូម៉ែត្រការ៉េ

រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមវា.យប្រយុទ្ធគ្នាយ៉ាងសាហាវ បានអូសបន្លាយ អស់រយៈពេលជិត៧ខែ ក៏បានសេចក្ដីរាយការណ៍ថ្មី ថា កម្លាំងការពារទឹកដីអ៊ុយក្រែន ហាក់កំពុងតែទទួលបានជោគជ័យ លើកម្លាំងទាហានរបស់ក្រុងមូស្គូ រហូតរំដោះបានទឹកដី ប្រហែល ជិត៥០០០គីឡូម៉ែត្រការ៉េ យកមកគ្រប់គ្រងវិញ។

សារព័ត៌មានទូរទស្សន៍ CNN បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែកញ្ញា ថា រហូតមកដល់ពេលនេះ សង្រ្គាមហាក់ដូចជា កំពុងតែឈានចូលដំណាក់កាលថ្មីមួយ ក្រោយពេលកងទ័ពអ៊ុយក្រែន កំពុងតែវាយលុកយ៉ាងខ្លាំង ដើម្បីដណ្ដើមទឹកដីរបស់ខ្លួន ពីកម្លាំងទាហានរុស្ស៊ី នៅភាគខាងកើត ជាមួយនឹងការវា.យលុកយ៉ាងលឿន ចូលទៅក្នុងទីក្រុងយុទ្ធសាស្ត្រអ៊ីហ្ស៊ូម (Izium) ក្រោយពេលទីក្រុងមួយនេះ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ក្រុងមូស្គូ រយៈពេលប្រាំខែកន្លងមកនេះ។

លោក វ៉ាឡែរីយ ហ្សាលូស្នី (Valeriy Zaluzhnyi) អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា កងទ័ពរបស់គាត់ បានវា.យលុកយ៉ាងខ្លាំង នៅក្នុងតំបន់ភាគខាងជើង ទីក្រុងខាគីវ (Kharkiv) ហើយបានរុលចូលទៅក្នុងព្រំដែនជាមួយនឹងរុស្ស៊ី មានចម្ងាយ៥០គីឡូម៉ែត្រ។ ដោយឡែក នៅតំបន់ភាគខាងត្បូង និង ភាគខាងកើត ប្រទេស ក៏ត្រូវបានកងទ័ពអ៊ុយក្រែន វា.យលុកចូលដូចគ្នានេះដែរ។

មេទ័ពកំពូលរបស់អ៊ុយក្រែន បានបានបន្ថែមថា នៅខែនេះ កងទ័ពអ៊ុយក្រែន បានវាយរំដោះទឹកដី យកមកគ្រប់គ្រងវិញ ទំហំ ៣០០០ម៉ៃល៍ ឬស្មើនឹងជាង ៤ ៨០០គីឡូម៉ែត្រការ៉េ។ កម្លាំងកងទ័ពអ៊ុយក្រែន កំពុងតែវាយរំដោះទឹកដីរបស់ខ្លួន ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×