ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើបុណ្យទានរដូវបុណ្យភ្ជុំ ខណៈរបប ប៉ុល ពត យើងគ្មានសិទ្ធិបែបនេះទេ

ភ្នំពេញ ៖ មិនភ្លេចជាដាច់ខាត ចំពោះការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅលើប្រជាពលរដ្ឋជនរួមជាតិ នៅពេលដែលមានពិធីបុណ្យទានផ្សេងៗសម្រាប់បវេណីជាតិ, នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃបិណ្ឌ១ ចូលមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំលុងពេលបុណ្យកាន់បណ្ឌិ និងបុណ្យភ្ជុំបិណ្ឌ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក, បុណ្យនេះ ជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន, សម្ដេចបានសម្ដែងទឹកចិត្តជ្រះថ្លាចូលរួមក្នុងបវេណីនេះផងដែរថា «អនុមោទនាពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ, ថ្ងៃទី១១កញ្ញាម្សិលនេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ទៅលេងស្រុកកំណើតជាដើម, ជាពិសេស បានជួបជុំញាតិមិត្តជិតឆ្ងាយ នៅតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា និងបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌទាំងមូលតែម្ដង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវថា សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំលុងពេលបុណ្យភ្ជុំនេះ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យទ្វាទសមាស ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថា ធំជាងគេក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោជខែភទ្របទ្រ ។

ចាប់ពីថ្ងៃមួយរោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។

បិណ្ឌ មានន័យថា ដុំបាយ ឬពំនូតបាយតូចៗ ដែលគេដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែកស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ឬអ្នកនិយម ហើយគេពូតជាដុំតូចៗ សម្រាប់បោះនៅតាមកៀនព្រះវិហារនៅពេលយប់ ដែលគេជឿថា ប្រេត ឬអសុរកាយ នឹងមកទទួលនៅទីនោះ។ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខាន តាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវរដ្ឋាភិបាល នៃរបបកម្ពុជា ប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រារព្ធធ្វើឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។

ក្រោយពីរបបខ្មែរក្រហមដួលរលំទៅវិញ សង្គ្រោះជាតិ រំដោះជាតិ ដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត រហូតដឹកនាំរាជរដ្ឋាភិបាល រយ:ពេល៤៣ឆ្នាំមកនេះ បានផ្ដល់នូវសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ ជនរួមជាតិ ជាពិសេសដំបូងគេ គឺសិទ្ធិរស់រានមានជីវិត ដែលក្នុងអំឡុង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (ក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ វាលពិឃាតខ្មែរក្រហម) យើងពុំមានសិទ្ធិរស់រានមានជីវិតនេះឡើយ។

ទន្ទឹមពេលជាមួយគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជាទូទៅ ទទួលបានសិទ្ធិជ្រើសរើស សិទ្ធិរៀនសូត្រ សិទ្ធិសម្រេច សិទ្ធិរក្សាប្រពៃណីវប្បធម៌ សិទ្ធិធ្វើបុណ្យទាន សិទ្ធិអភិវឌ្ឍន៍មូលដ្ឋាន រហូតដល់ការអភិវឌ្ឍន៍សង្គមជាតិ និងប្រទេសជាតិទាំងមូល និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម