Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន វា.យរំដោះទឹកដីទំហំ៥០០គីឡូម៉ែត្រការ៉េពីរុស្ស៊ី នៅភាគខាងត្បូងប្រទេស

រដ្ឋធានីកៀវ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានចាប់ផ្ដើមវា.យបក រុញច្រានយ៉ាងសន្សឹមៗ នៅភាគខាងត្បូង ដោយរំដោះទឹកដី ទំហំ ៥០០គីឡូម៉ែត្រការ៉េ ពីរុស្ស៊ី ខណៈកងទ័ព នៅតាមទិសដៅសមរភូមិភាគខាងកើត និងភាគខាងជើង កំពុងតែវា.យរុញច្រា.នយ៉ាងលឿន ទៅលើកម្លាំងឈ្លានពាន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែកញ្ញា ថា លោកស្រី ណាតាលៀ ហ៊ូមែនូក (Natalia Humeniuk) អ្នកនាំពាក្យ បញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន នៅតំបន់ភាគខាងត្បូង បានអះអាងថា កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន បានរំដោះទឹកដី ទំហំ៥០០គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូង ប្រទេស នៅក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ ហើយនេះ ក៏ជាផ្នែកមួយ នៃការវាយប្រយុទ្ធ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី។

លោកស្រី Natalia Humeniuk បានថ្លែងប្រាប់ដល់សន្និសីទសារព័ត៌មានមួយ តាមរយៈប្រព័ន្ធវីដេអូ ដែលបង្ហាញឈ្មោះទីតាំង ចំនួន៥ នៅក្នុងតំបន់ឃើរសុន (Kherson) ដោយបានបញ្ជាក់ថា «នៅលើសមរភូមិផ្សេងៗទៀត កងទ័ពរបស់យើង បានវាយរុលទៅមុខ ចន្លោះពីបួនទៅរាប់សិបគីឡូម៉ែត្រ»។

លោកស្រី អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «នៅថ្ងៃនេះ យើងអាចអះអាង ពីទីតាំង នៅក្នុងតំបន់ឃើរសុន ត្រូវរំដោះបានរួចទាំងស្រុង រួមមាន ទី១-វីសូកូភីលៀ (Visokopillia), ទី២-ណូវ៉ូវ៉ូស្នេសេនស្កេ (Novovoznesenske), ទី៣-ប៊ីឡូហ៊ៀកា (Bilohirka), ទី៤-ស៊ូក្យី ស្ដាវ៉ូក (Sukhyi Stavok) និង មីរ៉ូលាប៊ីវកា (Myroliubivka)។ ទោះជាយ៉ាងណា តំបន់ទាំងនេះ ក៏នៅតែបន្ដរងនូវការបា.ញ់ផ្លោងដដែល។ ដូច្នេះអ្នកស្រុកទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។

លោកស្រី អ្នកនាំពាក្យ បន្ដថា នៅក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ នៅតំបន់ភាគខាងត្បូង ប្រទេស គឺកងទ័ពអ៊ុយក្រែន បានស.ម្លាប់កងទ័ពរុស្ស៊ី ចំនួន ១ ៨០០នាក់ ហើយបានបំផ្លាញរថពាសដែក ជាង៥០០គ្រឿង រថក្រោះ ១២២គ្រឿង យន្តហោះចំនួន២គ្រឿង ឧទ្ធម្ភាគចក្រ ចំនួន២គ្រឿង ក្នុងទិសដៅភាគខាងត្បូងតែម្នាក់ឯង និង កាំជ្រួចផ្លោង ប្រហែល១០គ្រឿង។

កងទ័ពអ៊ុយក្រែន បានវា.យរុលចូលទៅមុខយ៉ាងសន្សឹមៗ នៅតំបន់ភាគខាងត្បូង បើធៀបនឹងប្រតិបត្ដិការរបស់កងទ័ពការពារទឹកដី នៅតំបន់ភាគឦសាន កំពុងតែវា.យលុកយ៉ាងលឿន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ បើតាមរូបភាព ជាវីដេអូ ត្រូវបានបណ្ដាញសារព័ត៌មានល្បីៗ នៅលើពិភពលោក ចុះផ្សាយ ឃើញថា កម្លាំងទាហានរុស្ស៊ី បានរត់ចោលសមរភូមិប្រយុទ្ធ ដោយបានបន្សល់ទុកនូវសម្ភារសឹកជាច្រើន រួមមាន រថក្រោះ រថពាសដែក និង គ្រាប់រំសេវទាំងកេសៗ។ ទិដ្ឋភាពទាំងនេះ មើលទៅ មានលក្ខណៈជាការបាក់ទ័ព រត់យកតែអាយ៉ូសតែប៉ុណ្ណោះ ហើយក៏មិនមែនជាការដកទ័ពថយ តាមយុទ្ធសាស្រ្ដសង្គ្រាមនោះដែរ។

លោកឧត្តមសេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhnyi) អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា «កងទ័ពរបស់យើង បានចាប់ផ្តើមវា.យប្រ.ហារឆ្ពោះទៅមុខ មិនត្រឹមតែ នៅតំបន់ភាគខាងត្បូង និង ភាគខាងកើត ប៉ុណ្ណោះទេ គឺតំបន់ភាគខាងជើង ក៏បានវាយប្រហាររុលទៅមុខយ៉ាងលឿនផងដែរ។ កងទ័ពរបស់យើង បានវា.យរុលទៅមុខ នៅតំបន់ខាគីវ ចូលមានចម្ងាយត្រឹមតែ៥០គីឡូម៉ែត្រ ពីព្រំដែនជាមួយរុស្ស៉ី។ ឥឡូវនេះ យើងរំដោះបានទឹកដី ទំហំ ៣០០០ម៉ៃល៍ ឬស្មើនឹង ជាង ៤ ៨០០គីឡូម៉ែត្រការ៉េ ពីរុស្ស៊ី ចាប់តាំងពីដើមខែកញ្ញា មក។

មន្ត្រីរុស្ស៊ីម្នាក់ នៅតំបន់ភាគខាងត្បូង ជាប់ព្រំដែនអ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានអះអាងថា មានមនុស្ស រាប់ពាន់នាក់ បានឆ្លងកាត់ព្រំដែន ខណៈអ៊ុយក្រែន វា.យរុញច្រានកងទ័ពរុស្ស៉ី នៅភាគខាងកើតប្រទេស៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×