Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់នៃរោងចក្រផលិតយន្តហោះ របស់រុស្សីម្នាក់ ត្រូវបានឃាត់ខ្លួន ខណៈបញ្ជូនឯកសាររូបភាពចេញទៅក្រៅ

រុស្ស៊ី ៖ ប្រភពពីទីភ្នាក់ងារសន្តិសុខ FSB របស់រុស្ស៊ី បានរាយការណ៍ថា ប្រធានគ្រប់គ្រងជាន់ខ្ពស់ម្នាក់ នៃរោងចក្រផលិតយន្តហោះមួយកន្លែង ត្រូវបានឃាត់ខ្លួនក្រោមការសង្ស័យពីបទលួចផ្តល់ព័ត៌មានសម្ងាត់ផ្នែកយោធាឱ្យទៅអ៊ុយក្រែន។

បើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ បានឱ្យដឹងថា ទីភ្នាក់ងារសន្តិសុខ FSB បញ្ជាក់ថា បុរសម្នាក់ជាប់សង្ស័យពីបទថតរូបភាពសម្ភារៈ នៃយន្តហោះចម្បាំងរបស់រុស្ស៉ី ហើយបញ្ជូនរូបថតទាំងនោះ ឱ្យទៅជនជាតិអ៊ុយក្រែនម្នាក់ ដែលធ្វើការនៅរោងចក្រផលិតយន្តហោះរបស់អ៊ុយក្រែន, ដូច្នេះ បុរសរូបនេះត្រូវបានចាត់បញ្ចូលទៅក្នុងសំណុំរឿងក្បត់ជាតិ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានការណ៍សង្រ្គាមរវាងរុស្ស៉ី-អ៊ុយក្រែន វិញ គឺប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានប្រកាសថា កងកម្លាំងរបស់លោករំដោះបានទឹកដីប្រហែល ៦,០០០គីឡូម៉ែត្រការ៉េ ពីរុស្ស៉ី នៅក្នុងប្រតិបត្តិការវាយបកក្នុងខែកញ្ញានេះ ដែលវាគឺជាបរាជ័យធ្ងន់ធ្ងរបំផុតមួយរបស់ទីក្រុងមូស្គូ ក្នុងសង្រ្គាមអូសបន្លាយពេលជិត ៧ខែមកនេះ ខណៈដែលរុស្ស៊ីនៅតែពង្រឹងកម្លាំងទ័ព ហើយផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីៗជាប់ជានិច្ច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×