Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ចុះហត្ថលេខាចាប់ផ្តើមប្រតិបត្តិការសាងសង់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនកម្ពុជា និងវៀតណាម ត្រូវបានចុះហត្ថលេខាហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដូចនេះនៅក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូសហប្រតិបត្តិការ អាស៊ានក្រោមប្រធានបទ៖ «ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនអាស៊ាន ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ នៅរាជធានីភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿននេះនឹងតភ្ជាប់ក្រុងបាវិតទៅកាន់ទីក្រុងហូជីមិញ និងផ្លូវអាស៊ានលេខ 1, 11 និង ផ្លូវលេខ ១២៣ តភ្ជាប់ពីកម្ពុជា ទៅថៃ ឡាវ និងវៀតណាម កំពុងត្រូវបានពង្រីកជាបួនគន្លង និង/ឬធ្វើឱ្យប្រសើរឡើង។

ឯកឧត្តមបានបន្តថា រដ្ឋាភិបាលបាន និងកំពុងធ្វើការសិក្សាលទ្ធភាពមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញដែលមានស្រាប់របស់ប្រទេសនេះទៅជាផ្លូវរថភ្លើងល្បឿនលឿន។ យើងក៏បានលើកទឹកចិត្តដល់វិស័យឯកជនឱ្យសិក្សាពីផ្លូវដែកភ្នំពេញ-ហូជីមិញ។ លើសពីនេះ យើងបានបញ្ចប់ការសិក្សាលទ្ធភាពនៃរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញរួចហើយដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា រដ្ឋាភិបាល បាន និងកំពុងសិក្សាលទ្ធភាពពង្រីក និងបូមខ្សាច់ទន្លេបាសាក់ និងជីកប្រឡាយតភ្ជាប់ពីទន្លេបាសាក់ពីភ្នំពេញទៅសមុទ្រ។ តាមការសិក្សាទៅលើគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មប្រមាណ ៣៣២គម្រោង ដែលទាមទារការវិនិយោគប្រមាណ ៤៨,៦ពាន់លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះផងដែរ៕

×