Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ចាត់ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស

spot_img

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ចេញលិខិតបង្គាប់ការចាត់ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។

បើតាមលិខិតបង្គាប់ការនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងលិខិតបង្គាប់ការយ៉ាងដូច្នេះថា «ត្រូវបានចាត់ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។ លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម»៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×