Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិមានក្រឹមឡាំង៖ មហិច្ឆតាចូលជាណាតូរបស់អ៊ុយក្រែន នៅតែជាការគំ.រាមកំ.ហែងដល់រុស្ស៊ី

រដ្ឋធានីមូស្គូ៖ ស្របពេល សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាង កងទ័ពអ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដ អស់រយៈពេល២០៤ថ្ងៃ ហើយរកថ្ងៃបញ្ចប់ មិនទាន់ឃើញផងនោះ វិមានក្រឹមឡាំងរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានចេញមុខ អះអាងជាថ្មី ថា មហិច្ឆតាចូលជាសមាជិកអង្គការណាតូរបស់ក្រុងកៀវ នៅតែជាការគំ.រាមកំ.ហែង ដល់សន្ដិសុខរបស់រុស្ស៊ី។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ថា វិមានក្រឹមឡាំង បានអះអាង កាលពីថ្ងៃពុធ ថា ការបន្ដមហិច្ឆតារបស់អ៊ុយក្រែន នៅក្នុងការចូលរួមជាមួយសម្ពន្ធមិត្តយោធាណាតូរបស់បស្ចិមលោក នៅតែបង្ហាញ អំពីការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។ ដូច្នេះក្រុងមូស្គូ ចាំបាច់ត្រូវតែធ្វើអ្វី ដែលហៅថា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន។

ក្រុងមូស្គូ កំពុងតែឆ្លើយតបទៅនឹងការបោះពុម្ពផ្សាយសេចក្តីព្រាងច្បាប់ នៃការធានាសន្តិសុខ ចេញ កាលពីថ្ងៃអង្គារ ដោយការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ( Volodymyr Zelenskyy) បានគូសបញ្ជាក់ អំពី «សេចក្តីប្រាថ្នារបស់អ៊ុយក្រែន នៅក្នុងការចូលរួមជាមួយអង្គការណាតូ និង ការទទួលបានអត្ថប្រយោជន៍ អំពីការរៀបចំការពារគ្នាទៅវិញទៅមក»។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ថា រុស្ស៊ី បានមើលឯកសារនោះ មានលក្ខណៈប្រកបដោយអវិជ្ជមាន ហើយគំនិតរបស់អ៊ុយក្រែន ចង់ចូលរួមជាមួយអង្គការណាតូ (NATO) ក៏ជា«ការគំ.រាមកំ.ហែងដ៏ធំបំផុត សម្រាប់សន្ដិសុខរបស់រុស្ស៊ី»។ បញ្ហានេះសូមបញ្ជាក់ម្តងទៀត អំពីការពាក់ព័ន្ធ និង តម្រូវការបន្ទាន់ សម្រាប់យើង ដើម្បីធានាដល់សន្តិសុខផ្ទាល់ខ្លួន និង ផលប្រយោជន៍របស់ប្រទេសជាតិយើង»។

មុនពេលរុស្ស៊ី បានបញ្ជូនកម្លាំងទាហានរបស់ខ្លួន វាយលុកចូលទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះ ក្រុងមូស្គូ បានទាមទារឲ្យមានការធានា ដោយស្របច្បាប់ថា អ៊ុយក្រែន នឹងមិនត្រូវអនុញ្ញាត ឱ្យចូលនៅក្នុងសម្ពន្ធមិត្តយោធារបស់ណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក នោះឡើយ។

ដោយឡែក រដ្ឋាភិបាលក្រុងកៀវ និង បណ្ដាប្រទេសបស្ចិមលោក បានអះអាងថា ក្រុងមូស្គូ បានប្រើប្រាស់ការចង់ចូលជាសមាជិកអង្គការណាតូរបស់ក្រុងកៀវ គ្រាន់តែជាលេស សម្រាប់ការវាយលុកឈ្លានពាន មកលើប្រទេសអ៊ុយក្រែន តែប៉ុណ្ណោះ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា អ៊ុយក្រែន បានអំពាវនាវដល់បណ្តាប្រទេសលោកខាងលិច ត្រូវផ្តល់«ធនធាននយោបាយ ហិរញ្ញវត្ថុ យោធា និងការទូត» សម្រាប់បង្កើនសមត្ថភាពការពារខ្លួនរបស់ក្រុងកៀវ (Kyiv) នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ មុនពេលអ៊ុយក្រែនចូលរួមជាមួយសម្ពន្ធមិត្តណាតូ។ បញ្ហានេះគួរតែបង្កើតមូលដ្ឋានសន្តិសុខថ្មីមួយ និងទីតាំងសម្រាប់អ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖សារាយSN

×