ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា​ ទៅអាមេរិក ដើម្បីត្រៀមរៀបចំសម្រាប់ការអញ្ជើញចូលរួម របស់សម្តេចតេជោ ហ៊ុន សែន ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចេញដំណើរទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំសម្រាប់ការអញ្ជើញចូលរួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ដែលគ្រោងនឹងប្រព្រឹត្តទៅវចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

តាមកម្មវិធីដែលបានគ្រោងទុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញបេសកកម្មនៅក្រៅប្រទេស ដែលមានកម្មវិធីដូចតទៅៈ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នឹអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុននៅទី ក្រុងតូក្យូប្រទេសជប៉ុន ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម