Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាការបង្អត់តំបន់អឺរ៉ុប រុស្ស៊ី ប្រកាសតភ្ជាប់បំពង់បង្អូរស្ម័នទៅកាន់ប្រទេសចិន ជាការសង្គ្រោះដង្ហើមសេដ្ឋកិច្ច

អឺរ៉ុប ៖ ជាការពង្រីកទំហំពាណិជ្ជកម្មដើម្បីប្រយោជន៍ជាតិរបស់ប្រទេសផងខ្លួននោះរដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៉ី លោក អាឡិចហ្សាន់ឌឺ ណូវ៉ាក់ (Alexander Novak) បានប្រកាសថា បំពង់ឧស្ម័នមួយរបស់រុស្ស៉ី ត្រូវបានត្រៀមតភ្ជាប់ទៅកាន់ប្រទេសចិន ជំនួសបំពង់ឧស្ម័ន Nord Stream 2 ដែលតភ្ជាប់ទៅកាន់អឺរ៉ុប និងដែលត្រូវបានបោះបង់ចោលអំឡុងសង្រ្គាមនៅអ៊ុយក្រែន។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មិនត្រឹមតែនយោបាយស៊ីចង្វាក់គ្នារវាងរុស្សី និងចិន ដែលមានស្រាប់ប៉ុណ្ណោះទេ ឥឡូវចិនបង្ហាញពីការសង្គ្រោះសេដ្ឋកិច្ចរុស្ស៊ីទាំងរយៈការទិញឧស្ម័ន។ នៅពេលត្រូវបានសាកសួរនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី រ៉ូសស៊ីយ៉ាង វ័ន (Rossiya-1) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ម្សិលមិញនេះថា តើរុស្ស៉ីនឹងយក បំពង់ឧស្ម័ន Asian Force Siberia 2 ជំនួសបំពង់ឧស្ម័នអឺរ៉ុប Nord Stream 2 ដើម្បីតភ្ជាប់ទៅកាន់ប្រទេសចិន ឬក៏យ៉ាងណា? លោក អាឡិចហ្សាន់ឌឺ ណូវ៉ាក់ ឆ្លើយយ៉ាងខ្លីថា «ពិតមែនហើយ»។

លោក អាឡិចហ្សាន់ឌឺ ណូវ៉ាក់ ដែលបានអមដំណើរ លោក ពូទីន ចូលរួមក្នុងកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងប្រទេសអ៊ូបេគីស្ថាន នោះ បានឱ្យដឹងទៀតថា ចិន និងរុស្ស៉ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗនេះ ស្ដីពីការបង្ហូរឧស្ម័ន ៥០ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ កាត់តាមបំពង់ ឧស្ម័ន Force 2 ក្នុងតំបន់ស៊ីបេរី ឆ្ពោះទៅកាន់ប្រទេសចិន។

គួរបញ្ជាក់ថា ដឹកនាំដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប បានប្រកាសពង្រីក ការដាក់ទណ្ឌកម្មជុំទី៣ របស់ខ្លួនដោយភាគច្រើន សំដៅលើពួក អភិជន និងមន្ត្រីរុស្ស៊ី ដែលជិតស្និទ្ធនឹង ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយសារការឈ្លានពានរបស់ក្រុងមូស្គូ លើ ទៅលើប្រទេសអ៊ុយក្រែន។

ក្រុម ប្រឹក្សា អឺរ៉ុប ដែល មាន ប្រទេសបារាំង ជាប្រធាន បានបញ្ជាក់ថា ក្រៅពីដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ផ្នែកការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រព័ន្ធធនាគារដ៏តឹងរ៉ឹងនោះ ជាបន្តបន្ទាប់ ការដាក់ទណ្ឌកម្មថ្មី បានបន្ថែមលើពួកមេដឹកនាំ និងអភិជន រុស្ស៊ី ក៏ដូចជាសមាជិកក្រុមគ្រួសារ របស់ពួកគេ ដែលភ្ជាប់ទៅនឹងការឈ្លានពាន របស់ រុស្ស៊ី ទៅលើអ៊ុយក្រែន ដូច្នេះ បានធ្វើឲ្យប្រទេសរុស្ស៊ីថប់ដង្ហើមសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់បណ្ដែតបណ្ដោយឲ្យខ្លួនដេករង់ចាំសេចក្ដីស្លាប់នោះទេ គឺត្រូវតែរើបង្រះ អ៊ីចឹងហើយ រុស្ស៊ីបានរឹតចំណងសាមគ្គីនយោបាយការទូត និងសេដ្ឋកិច្ច ជាមួយបណ្ដាប្រទេសជាច្រើន ដូចជា នៅតំបន់អាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក ជាពិសេសក្រុមបណ្ដាប្រទេសអារ៉ាប់ ឥណ្ឌា កូរ៉េខាងជើង និង ចិន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×