Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Clip ដ៏​រន្ធ.ត់! អគ្គីភ័យ​លេ.បត្រ​បា.ក់​អគារ​ខ្ពស់កប់ពពកសន្ធោសន្ធៅ ដែល​ជាទី​កន្លែង​ការិយាល័យ​ក្រុមហ៊ុន​ទូរគម​នាគ​ម៍​រដ្ឋ​ចិន China Telecom

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា អគ្គីភ័យដ៏ធំមួយ បានកំពុងឆាបឆេះអគារខ្ពស់មួយក្នុងទីក្រុង Truong Sa ខេត្ត Hunan (ប្រទេសចិន) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ខណៈព័ត៌មានពីជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត មិនទាន់ត្រូវបានដឹងនៅឡើយនោះទេ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ផ្សែងក្រាស់កំពុងហុយចេញពីអគារ ហើយអគាររាប់សិបជាន់កំពុងត្រូវបានអគ្គីលេបត្របាក់ឡើងសន្ធោសន្ធៅ។ អ្នកពន្លត់អគ្គីភ័យកំពុងធ្វើការពន្លត់ភ្លើង និងធ្វើការជួយសង្គ្រោះនៅកន្លែងកើតហេតុ។

យោងតាមទូរទស្សន៍ CCTV អគ្គីភ័យបានបំផ្លាញអគារខ្ពស់កប់ពពក ដែលជាកន្លែងការិយាល័យរបស់ក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ China Telecom ស្ថិតនៅទីនោះ។ ចំណែក​ខាងមុខអគារត្រូវបានភ្លើងឆេះឡើងខ្មៅខ្មួលខ្មាញ់តែម្តង។

រូបថតដែលចេញផ្សាយដោយ CCTV បានបង្ហាញពីអណ្តាតភ្លើងឡើងក្រហមឆ្អៅ កំពុងឆាបឆេះអគារ ខណៈផ្សែងខ្មៅហុយឡើងលើអាកាសដ៏រន្ធត់។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នេះគឺជាអគារមួយដែលមានឈ្មោះថា China Telecom 0728.HK កម្ពស់ ២០០ ម៉ែត្រ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×