Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសភាអាមេរិក ចាត់ទុកការវា.យប្រ.ហាររបស់អាស៊ែបៃហ្សង់ លើអាមេនី ជាទង្វើខុសច្បាប់

រដ្ឋធានីយ៉ែរ៉េវ៉ាន់ (Yerevan)៖ ស្របពេលប្រធានសភាសហរដ្ឋអាមេរិក បានធ្វើដំណើរដល់ប្រទេសអាមេនី ហើយបានស្ដីបន្ទោស ដល់ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) អំពីការវាយប្រហារដោយខុសច្បាប់ ទៅលើជិតខាងរបស់ខ្លួននោះមក រដ្ឋាភិបាលបាគូ ក៏បានប្រតិកម្មតបតវិញយ៉ាងខ្លាំង ហើយចាត់ទុកជាការចោទប្រកាន់ ដែលមិនអាចទទួលយកបាន។

សារព័ត៌មាន Central Asia បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ថា លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអាមេនី។ លោកស្រី បានហៅដំណើរទស្សនកិច្ចរបស់លោកស្រី ពិតជាមានសារៈសំខាន់ ក្រោយ«ការវា.យប្រ.ហារ ដោយខុសច្បាប់ ពីកងទ័ពអាស៊ែបៃហ្សង់ (Azerbaijan) មកលើទឹកដីអាមេនី ដោយបានស.ម្លាប់មនុស្ស ជាង២០០នាក់។

លោកស្រី ប្រធានសភាសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា សកម្មភាពយោធានេះ បានបង្ហាញយ៉ាងច្បាស់ថា ការវា.យប្រ.យុទ្ធគ្នា ពីរឿងជម្លោះព្រំដែននេះ បានបង្កឡើង ដោយសារទាហានអាស៊ែបៃហ្សង់ ទៅលើប្រទេសអាមេនី។ ចំណែកកាលប្បវត្តិ នៃជម្លោះ គួរតែបញ្ជាក់ឱ្យច្បាស់លាស់។

លោកស្រី ប្រធានសភា បានបញ្ជាក់ថា «យើងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ។ សកម្មនេះ បានបង្កឡើង ដោយទាហានអាស៊ែបៃហ្សង់។ សហរដ្ឋអាមេរិក កំពុងតែស្តាប់អាមេនី អំពីអ្វីដែលតម្រូវការការពារជាតិរបស់ខ្លួន ហើយថា ក្រុងវ៉ាស៊ីនតោន ចង់គាំទ្រដល់ប្រទេសតំបន់ភ្នំកូកាស (Caucasus) ពុះចែករវាងអាស៊ី និង អឺរ៉ុបមួយនេះ តាមអ្វីដែលលោកស្រីចាត់ទុកថា ជាការតស៊ូសកលរបស់ប្រទេសប្រជាធិបតេយ្យ»។

ដោយឡែក អាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ បានស្តីបន្ទោស ដល់លោកស្រី Pelosi ដោយលើកឡើង ថា រដ្ឋាភិបាលបាគូ (Baku) បានចាប់ផ្តើមជម្លោះព្រំដែន ជាមួយអាមេនី ដោយសារតែការកត់សម្គាល់ ពីភាពមិនច្បាស់លាស់ និង អយុត្តិធម៌ ហើយក៏ជាការវា.យប្រ.ហារយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពផងដែរ។ ចំណែកការចោទប្រកាន់របស់លោកស្រី ប្រធានសភាសហរដ្ឋអាមេរិក ប្រឆាំងនឹងអាស៊ែបៃហ្សង់ គឺមិនអាចទទួលយកបានឡើយ។

ដោយឡែក លោក អេនតូនី ប្ល៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរុញដល់ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉ែវ (Ilham Aliyev) ត្រូវតែគោរពនូវបទឈ.ប់បា.ញ់ ដែលព្រមព្រៀងគ្នា ជាមួយនឹងអាមេនី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×