គ្រួប្រដាល់ម្នាក់នៅតៃវ៉ាន់ បានសម្លាប់មិត្តស្រីខ្លួន ដែលបានស្គាល់គ្នានៅលើវេបសាយណាត់ជួប Tinder និងកាត់សាកសពរបស់នាងជាកង់ៗ បន្ទាប់ពីរកឃើញថា នាងពុំនៅព្រហ្មចារីយ៍ ហើយថានាងកំពុងលេង Chat ជាមួយប្រុសៗដទៃ ខណៈកំពុងមានទំនាក់ទំនងជាមួយគាត់ ។
បើយោងតាម Taiwan News ស្ត្រីរងគ្រោះមានឈ្មោះ Yee-men Huang អាយុ ២៧ ឆ្នាំ ត្រូវបានឃើញនៅថ្ងៃចុងក្រោយ ស្ថិតនៅជាមួយជនសង្ស័យឈ្មោះ Gary Chu អាយុ ២៨ ឆ្នាំ កាលពីថ្ងៃទី២០ ខែឧសភា ដែលថ្ងៃនាងបាត់ការទាក់ទងជាមួយបងប្រុសរបស់នាង ។
ថ្ងៃទី២៦ ឧសភា បន្ទាប់ពីបាត់ការទាក់ទងជាមួយ Huang អស់រយៈពេល១សប្តាហ៍ បងប្រុសរបស់នាងក៏បានផុសនៅលើហ្វេសប៊ុក ដើម្បីសួររកអំពីទីកន្លែងរបស់នាង ដែលសង្ស័យថា Chu អាចធ្វើអ្វីៗប្រឆាំងនឹងបំណងរបស់នាង ។
គ្រូប្រដាល់អាយុ ២៨ ឆ្នាំ រូបនេះ បានទាក់ទងទៅបងប្រុសរបស់ Huang នៅល្ងាចថ្ងៃនោះ ដើម្បីបញ្ជាក់ថា រូបគេពុំបានបង្កអំពើហិស្សាទៅនាង និងថានាងកំពុងត្រូវបានធ្វើធ្វើប្រឆាំងនឹងឆន្ទៈរបស់នាង ។ Chu សូម្បីពន្យល់ថា រូបគេបានស្នើសុំនាងដើម្បីចាកចេញ ប៉ុន្តែ បដិសេធ ។
ទោះយ៉ាងណា ផែនការសម្លាប់ Huan ត្រូវបានបញ្ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែល Chu បានបង្ហោះឡើងកាលពីថ្ងៃទី២៦ ឧសភា កន្លងមកនេះ ។ បុរសនេះបានអះអាងថា Huang ប្រើប្រាស់ Tinder ពេញ១យប់ ។ Chu ក៏បានអះអាងនៅលើគណនីបណ្តាញសង្គមរបស់ខ្លួនថា នារីម្នាក់ (ស្ត្រីរងគ្រោះ) បានប្រាប់គាត់ថា នាងនៅហ្ស៊ីន ។
មិនយូរប៉ុន្មាន Chu បានរកឃើញថា Huang ពិតជាពុំនៅព្រហ្មចារីយ៍ទេ ហើយថា នាងនៅតែរក្សាប្រើប្រាស់ Tinder ដើម្បីសាសងជាមួយបុរសៗផ្សេងៗ ដែលនាំឲ្យរូបគេផ្ទុះកំហឹង និងឈានទៅប្រព្រឹត្តអំពើឃាកម្មនេះតែម្តង ។
ប៉ូលិសបានធ្វើការស៊ើបអង្កេត បន្ទាប់ពីពួកគេត្រូវបានទាក់ទងដោយបងប្រុសរបស់លោក Huang ។ អាជ្ញាធរមិនបានរកឃើញ Chu នៅក្នុងផ្ទះល្វែងរបស់គាត់ នៅក្នុងស្រុក Banqiao នៃទីក្រុងតៃប៉ិ នោះទេ ក្នុងអំឡុងពេលស្វែងរករបស់ពួកគេ ។
ក្នុងអំឡុងពេលស៊ើបអង្កេត ប៉ូលីសបានពិនិត្យឡើងវិញនូវរូបភាពកាមេរ៉ាឃ្លាំមើល ដែលត្រូវបានបំពាក់នៅលើក្នុងអគារ ។ វាបានបង្ហាញឲ្យឃើញថា Chu បានធ្វើដំណើរដ៏គួរឲ្យសង្ស័យនៅខាងក្រៅ នៅម៉ោង១ព្រឹក នៅថ្ងៃទី២២ ខែឧសភា ទីកន្លែងដែលគាត់ត្រូវបានឃើញយួរថង់សំរាម៧ថង់ និងកប់ថង់ទាំងនោះនៅទីតាំងផ្សេងៗក្បែរនោះ ។
នៅថ្ងៃទី២៧ ឧសភា អាជ្ញាធរជីកកាយរកឃើញបំណែកសាកសពរបស់ Huang ច្រកនៅក្នុងថង់សំរាមទាំងនោះ ដែលត្រូវបានកប់នៅក្នុងសួនផ្កាមួយ ។
បន្ទាប់ពីហេតុការណ៍នេះបានផ្ទុះឡើង អតីតប្រពន្ធរបស់ Chu ត្រូវបានគេរាយការណ៍ថា បានបង្ហាញវត្តមាន និងបញ្ចេញឲ្យដឹងថា បុរសរូបនេះពូកែរំលោភបំពាន ហើយថាគាត់ធ្លាប់ធ្វើទង្វើប្រឆាំងនឹងឆន្ទៈរបស់នាងផងដែរ ៕ ឧត្តម