Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានការណ៍នយោបាយរបស់អាមេរិក និងអឺរ៉ុប បានរុញច្រានឲ្យរុស្ស៊ីកាន់តែចូលកៀកស៊ីជម្រៅជាមួយចិន លើវិស័យយោធា និងការពារជាតិ

នៅចំពោះមុខស្ថានភាពតានតឹងផ្នែកនយោបាយ បញ្ហាសន្តិសុខតំបន់ ពិភពលោក និងគំនាបសេដ្ឋកិច្ច, រុស្ស៊ី និងចិន កាន់តែរឹតចំណងសាមគ្គី ចំណងកិច្ចសហប្រតិបត្តិការទ្វេឡើង ដោយក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៉ី នៅថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាបង្កើន កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៉ីជម្រៅខ្លាំងបន្ថែមទៀត ក្នុងវិស័យការពារជាតិ ដោយផ្តោតសំខាន់លើការធ្វើសមយុទ្ធយោធារួមគ្នា។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី និងចិន បានឯកភាពគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការយោធា ក្នុងនោះ មានការធ្វើសមយុទ្ធយោធា និងការល្បាតរួមគ្នា ព្រមទាំងការពង្រឹងទំនាក់ទំនងរវាង អគ្គសេនាធិការយោធារបស់ប្រទេសទាំងពីរ។

ក្នុងជំនួបសន្ទនាធ្វើឡើងរវាងក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី ដឹកនាំដោយ លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) ជាមួយនឹងក្រុមប្រឹក្សាការពារជាតិចិន ក៏បានរំលេចនូវសេចក្ដីថ្លែងការណ៍រួមមួយគឺធ្វើកិច្ចសហប្រតិបត្តិការផ្នែកយោធាពង្រឹងប្រព័ន្ធសន្តិសុខនៃប្រទេសទាំងពីរ ក្នុងនោះមានចំណុចជួយគ្នាទៅវិញទៅមកលើលំហាត់យោធា (សមយុទ្ធ) និងការពារជាតិ។

ស្ថានការណ៍នយោបាយ និងបញ្ហាសន្តិសុខពិភពលោក ដែលត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិក ដើរតួជាបងធំ និងសហភាពអឺរ៉ុប ព្រមទាំងអង្គការណាតូ គាំទ្រយ៉ាងពេញទំហឹងនោះ ក៏ធ្វើឱ្យគេមើលឃើញផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៉ី និងចិន កាន់តែបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួន ស៉ីជម្រៅទៅៗ ហើយថែមទាំងស្ងើចសរសើរ អំពីភាពជាដៃគូ ដែលប្រទេសទាំងពីរហៅថា «ភាពជាដៃគូគ្មានដែនកំណត់» ប៉ុន្តែប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលស្គាល់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានបង្ហាញក្តីបារម្ភ ជុំវិញស្ថានការណ៍នៅអ៊ុយក្រែន កំលុងជំនួបកំពូលរវាងមេដឹកនាំទាំងពីរ នៅប្រទេសអ៊ូសបេគីស្ថាន កាលពីសប្តាហ៍មុន។
រក្
បញ្ហាដែលធ្វើឲ្យក្ដៅគគុក និងប្រែប្រួលស្ថានការណ៍នយោបាយរាល់នាទីនោះ មាន២ ÷ គឺ ១- វិបត្តិទឹកដីនៅតៃវ៉ាន់ ដែលរដ្ឋាភិបាលចិន បានប្រកាសជាចំហ និងទាមទារថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ខណៈមេដឹកនាំតៃវ៉ាន់បដិសេធយ៉ាងដាច់អហង្ការ និងមានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក។ ២- សង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានធ្វើប្រតិបត្តិការយោធាវាយលុកចូលដណ្ដើមយក ឬរំដោះតំបន់គ្រីមៀ និងដុនបាស់ ដែលរុស្ស៊ីអះអាងថា សង្គ្រោះប្រជាជននិយាយភាសារុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×