Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនផ្លូវដែកកម្ពុជា Royal Railways នឹងឈានចូលទីផ្សារមូលបត្របោះលក់ប័ណ្ណបំណុលនាពេលខាងមុខ

ភ្នំពេញ៖ ក្រុមហ៊ុនអាយស្ម័យយាន Royal Railways របស់អ្នកឧកញ៉ាគិត ម៉េង​ នឹងឈានជើងចូលទីផ្សារកម្ពុជា​ដើម្បីបោះលក់ប័ណ្ណបំណុលនាពេលខាងមុខ បន្ទាប់ពីទទួលបានការអនុម័ត យល់ព្រមពីនិយ័តករមូលបត្រកម្ពុជារួចហើយ។

យោងតាមសេចក្តីប្រកាសព៌តមាន របស់់និយ័តករមូលបត្រកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៩ កញ្ញា បានឲ្យដឹងថា ការអនុញ្ញាតឱ្យក្រុមហ៊ុន Royal Railways បោះផ្សាយមូលបត្រលក់ជាផ្លូវការ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ( អ. ស. ហ.)​ លើកទី១០ ក្រោមអធិបតីភាពរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ. ស. ហ លើរបៀបវារៈចំនួន ៧ និងមានការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមហ៊ុន Royal Railways ជាក្រុមហ៊ុនទី៨ហើយ ដែលទទួលបានការអនុញ្ញាត ឱ្យបោះលក់មូលបត្របំណុល ដែលក្រុមហ៊ុននេះ គ្រោងបោះលក់មូលបត្របំណុល តម្លៃ ១០លានដុល្លារ។ ក្រុមហ៊ុន Royal Railways ជាក្រុមហ៊ុនទីមួយ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រ បំណុល នៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២២នេះ។​

គួរបញ្ជាក់ថា ផ្លូវដែកកម្ពុជា មានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ចេញពីភ្នំពេញ ទៅដល់ប៉ោយប៉ែត។ ចំណែកឯ ខ្សែភាគខាងត្បូងមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ​ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ។ បច្ចុប្បន្ន ​ផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈ ការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railways ដែលផ្តល់សេវាដឹកជញ្ជូនទំនិញ និងប្រជាពលរដ្ឋកម្ពុជា ៕

×