ចំពោះក្រុម “សិស្សស្រី” នេះព្រមទាំងមនុស្សមានវ័យចំណាស់ដទៃទៀតពាសពេញប្រទេសថៃ ដើម្បីវិលត្រឡប់ទៅកាន់វ័យសិក្សាដើម្បីកាត់បន្ថយបានអារម្មណ៍ឯកោ -នេះបើតាមប្រភពពី Reuter ។
ស្ត្រីមេម៉ាយវ័យ ៧៧ឆ្នាំ ឈ្មោះ Somjit Teeraroj ចែករំលែកថា ៖ “យើងខ្ញុំរង់ចាំឲ្យដល់ថ្ងៃពុធដើមសប្តាហ៍ដើម្បីទៅកាន់សាលា ស្លៀកពាក់ដូចសិស្សដទៃ និងជួបមិត្តភក្តិ ។ ពួកយើងជជែកគ្នា និងប្រឡែងគ្នាលេង ។
ក្រោយមរណៈភាពរបស់ស្វាមី ហើយម្តងម្កាលទើបកូនចៅគេមកលេងអ្នកស្រី Somjit ឲ្យដឹងថា សាលារៀនជួយដល់អ្នកស្រីបំពេញបាននូវការខាតបង់ ។ រឿងរបស់អ្នកស្រី Somjit គឺជានិមិត្តរូបតំណាងឲ្យស្ថានភាពស្ទើរតែទូទៅនៅក្នុងសង្គមថៃ ហើយនោះគឺភាពចំណាស់នៃពលរដ្ឋ ។
អាស្រ័យដោយមានដំណើរសង្គមដូចជាចិន មនុស្សចាស់បច្ចុប្បន្ននៅថៃកំពុងកើនឡើងយ៉ាងលឿន ។ នៅឆ្នាំ ២០៤០ ប្រទេសនេះមានសមាមាត្រមនុស្សចាស់ខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីបូព៌ា ។ នេះបើតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក ។
តាមទំនៀមទម្លាប់មនុស្សចាស់នៅប្រទេសថៃរួមរស់ជាមួយគ្រួសារ ហើយកូនចៅជាអ្នកថែទាំ ការធ្វើចំណាកស្រុកមកកាន់ទីក្រុងធំៗ បានបន្សល់ទុកឪពុកម្តាយមានវ័យចំណាស់នៅជនបទ ។
បណ្តាសាលារៀនស្រដៀងៗគ្នាជាអាទិ៍នៅអាយុធ្យា ចម្ងាយពីបាងកកប្រមាណ ៨០គីឡូម៉ែត្រ បានបើកសាលារៀនសម្រាប់មនុស្សចាស់ ដែលប្រព្រឹត្តទៅក្នុង១សប្តាហ៍ ១លើក ។ នេះគឺជាវិធានការមួយបំណងឲ្យមនុស្សចាស់កាត់បន្ថយបាននូវភាពតានតឹងព្រោះតែត្រូវរស់នៅម្នាក់ឯង លោក Choochart Supkerd អាយុ ៦៣ឆ្នាំ ចែករំលែកថា ៖ “ការរស់នៅរបស់ពួកខ្ញុំពិតជាតានតឹងណាស់ ព្រោះអង្គុយសម្លឹងមើលពេលវេលាខិតទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ។
បុរសចំណាស់ដដែលក្រោយពេលថតរូបជាមួយមិត្តចាស់ៗក្នុងថ្នាក់ពោលបន្តថា “វាពុំបានជួយឲ្យយើងបំភ្លេចចោលអារម្មណ៍ត្រមង់ត្រមោចទាំងស្រុងនោះទេ គ្រាន់តែធ្វើឲ្យសប្បាយៗព្រោះនៅថ្នាក់រៀនធ្វើឲ្យយើងទទួលបានចំណេះដឹងប្លែកៗបន្ថែម” ៕ ចន្ទ្រា