Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកធ្លាក់ស្រែអំពិលនៃខេត្តកំពង់ឆ្នាំង បាននឹងកំពុងទាក់ទាញចំនួនភ្ញៀវទេសចរគ្រប់ទិសទី មកលេងកម្សាន្ត

spot_img

អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននឹងកំពុងធ្វើការអភិវឌ្ឍតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ដោយនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឲ្យមកលេងកម្សាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះ កំពុងមានការចាប់អារម្មណ៍ ពីភ្ញៀវទេសចរគ្រប់ទិសទី មកលេងកម្សាន្ត ដោយបច្ចុប្បន្ន អាជ្ញាធរ បានធ្វើផ្លូវ ចំណតរថយន្ត កន្លែងលក់ដូរចំណីអាហារ កន្លែងលេងទឹក និងខ្ចុះសម្រាប់ភ្ញៀវអង្គុយលេងជាដើម។

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមធ្វើផ្លូវ១ខ្សែទៀត និងបានដាំបង្គោលភ្លើងតបណ្តាញអគ្គិសនី ចេញពីតបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង ក្នុងស្រុកក្រគរ ខេត្តពោធិសាត់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឲ្យមកលេងកាន់តែច្រើនបន្ថែមទៀត។​

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីជំងឺរាលដាលជាសកល មានសភាពថមថយ រាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បានចាប់ផ្តើមបើកទទួលភ្ញៀវឡើងវិញ​ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល មានភ្ញៀវទេសចរទាំងក្នុងខេត្ត និងពីក្រៅខេត្ត បាននាំគ្នាទៅលេងកម្សាន្តជាហូរហែ ជាពិសេសនៅថ្ងៃឈប់សម្រាក។ 

គួរបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល មានចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិក្តុលសែនជ័យ ឃុំក្តុលសែន ជ័យ ស្រុកទឹកផុស។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិនេះ មានសម្រស់ធម្មជាតិដ៏ស្រស់បំព្រងប្លែកអារម្មណ៍ ជាមួយនិងការចុះងូតទឹកជ្រោះ ដែលធ្លាក់ពីលើកំពូលភ្នំដ៏សែនត្រជាក់ ព្រមទាំងបានភ្លក្សរសជាតិម្ហូបអាហារ ឈ្ងុយឆ្ងាញ់ របស់សហគមន៍ទេសចរណ៍នៅទីនោះ។ ភ្ញៀវទេសចរអាចដើរកម្សាន្តក្នុងព្រៃ និងបោះតង់សម្រាកលំហែរជាមួយក្រុមគ្រួសារ និងមិត្តភ្តិបានផងដែរ៕

spot_img
×