Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញទៅប្រទេសចិន ធ្លាក់ចុះជាង ១៦% ក្នុងរយៈពេល ៨ខែ ឆ្នំា២០២២នេះ

spot_img

ភ្នំពេញ៖ តាមតួលេខរបស់អគ្គនាយករដ្ឋគយ និងរដ្ឋាករកម្ពុជាក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា បាននាំចេញទៅកាន់ផ្សារចិន មានតម្លៃទឹកប្រាក់ ៨០៤លានដុល្លារអាមេរិច បានធ្លាក់ចុះ ១៦,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជា នឹងចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កាលពីឆ្នាំ ២០២០ និងបានចូលជាធរមានកាលពីខែមករា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ។ ភាគីទាំងពីរកម្ពុជា ចិនរំពឹងថា អនាគតនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងឃើញកំណើនកាន់តែខ្ពស់ នៅពេលមានការអនុវត្តពេញលេញ។

ដោយឡែក ការនាំចូលរបស់កម្ពុជា ពីប្រទេសចិនត្រឡប់មកវិញ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២នេះ មានតម្លៃទឹកប្រាក់សរុប ៧,១៩ពាន់លានដុល្លារ បានកើនឡើង ២០,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះមុខទំនិញដែលកម្ពុជា នាំចូលពីប្រទេសចិន មានដូចជា វត្ថុធាតុដើមវិស័យវាយនភណ្ឌកាត់ដេរ សម្ភារៈសំណង់ គ្រឿងអេឡិចត្រូនិក សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសំណង់ជាដើម។

ការនាំចេញកម្ពុជាទៅប្រទេសចិន មានមុខទំនិញសំខាន់ៗដូចជា ៖ អង្ករ ដំឡូងមី ចេកអំបូងស្រស់ និងផលិតផលកសិកម្មមួយចំនួនទៀត។

សូមជម្រាបថា ​តួលេខនៃការនំាចេញនេះ បានធ្វើឲ្យកម្ពុជា មានឳនភាពពាណិជ្ជកម្មក្នុងតម្លៃទឹកប្រាក់ដល់ទៅ ៦,៣៨ពាន់លានដុល្លារ ឬជិត ៨ដងនៃទំនិញកម្ពុជា នាំចេញទៅចិន តិចជាងពីកម្ពុជា នាំចូលមកពីចិន៕

spot_img
×