Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! សុខៗ ស្រាប់តែ​តារា​ថៃ​​ល្បី​ៗ២​ដួង​នេះ ត្រូវ​ចូល​ប៉ុស្តិ៍​​ប៉ូលីស ទាក់ទង​រឿង​…

spot_img

​តារាប្រុសស្រី​​២​ដួង ដែលសុទ្ធតែល្បីៗនៅក្នុង​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចូលជួប​ជាមួយ​ប៉ូលីស ដើម្បី​ពន្យល់​អំពី​ការផ្សព្វផ្សាយ «​ផលិតផល​ដែល​ត្រូវ​ពិនិត្យឡើងវិញ​» របស់​ពួកគេ ទាក់ទង​នឹង​ស្លាក​យីហោ​អាហារ​បំប៉ន​ដ៏​ល្បីឈ្មោះ ដែល​ពួកគេ​ត្រូវបាន​ចោទប្រកាន់​លក់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។​

​តារា​សម្តែង​នាង Sutatta “Pun-Pun” Udomsilp និង​តារា​ប្រុស​ដែល​ក៏​ជា​អ្នកចម្រៀង លោក Kanokchatwent “Typhoon” Munyadon បាន​ទៅកាន់​នាយកដ្ឋាន​បង្ក្រាប​បទល្មើស ដាច់ដោយឡែក​ពីគ្នា នៅក្នុង​ទីក្រុង​បាងកក ដើម្បី​ផ្តល់ព័ត៌មាន​អំពី​ស្លាក​យីហោ​នៃ​ផលិត​ថែរក្សា​ស្បែក​របស់​ពួកគេ នៅ​ចំពោះមុខ​នាយរង​ស្នងការ​ប៉ូលីស​ជាតិ លោក Weerachai Songmetta ប៉ុន្តែ បាន​បដិសេធ​តប​ទៅនឹង​សំណួរ​របស់​ក្រុម​អ្នកសារព័ត៌មាន​ទេ ។​

​ការចូល​បំភ្លឺ​របស់​ពួកគេ​ជាមួយ​ប៉ូលីស បាន​នាំ​ឲ្យ​តារា​ល្បីៗ​មួយចំនួន ដែល​បានមក​ធ្វើ​សក្ខីកម្ម​ដល់​ប៉ូលីស រហូតដល់​១៩​នាក់ ។ គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ បុគ្គលិក​ចំនួន ៣៧ រូប ត្រូវបាន​សមត្ថកិច្ច​កោះហៅ​ចូលមក​បំភ្លឺ ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ផលិតផល Magic Skin របស់​ពួកគេ ៕ ចន្ទី​

 

spot_img
×