Monday, September 25, 2023

សមាគមចិញ្ចឹមសត្វនៅកម្ពុជា៖ រដូវបុណ្យភ្ជុំបិណ្ឌនេះ តម្លៃជ្រូករស់នៅតែធ្លាក់ចុះខ្លាំង ខណៈមានតម្រូវការច្រើន និងការផ្គត់ផ្គង់កំពុងជន់លើសតម្រូវការ

spot_img

ភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឲ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ថ្លៃមកត្រឹម ៨០០០រៀល ទៅជាង ៩០០០ រៀលក្នុងមួយគីឡូក្រាម ខណៈថ្លៃដើមផលិតកើនដល់ជាង ១ម៉ឺនរៀល​ឯណោះ។

បើតាមលោក ស្រ៊ុន​ ពៅ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ កម្ពុជាត្រូវការជ្រូកពី ៨០០០ក្បាល ទៅជាង ៩០០០ ក្បាលក្នុងមួយថ្ងៃ ខណៈតម្រូវការជ្រូករស់ អាចកើនដល់ ១ម៉ឺនក្បាលផងដែរ។

ទោះបីយ៉ាងណា លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងថា តម្លៃជ្រូករស់នៅលើទីផ្សារក្នុងស្រុកក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏នៅតែធ្លាក់ថ្លៃយ៉ាងខ្លាំងផងដែរ ដោយសារការផ្គត់ផ្គត់លើសតម្រូវការទីផ្សារ ខណៈតម្រូវការសាច់ជ្រូកនៅក្នុងអំឡុងពេលបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ មានការកើនឡើងខ្ពស់ជាងថ្ងៃធម្មតាក៏ដោយ។

លោកបានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យជ្រូករស់ចុះថោកខ្លាំងបែបនេះ ដោយសារកសិករសម្រុកចិញ្ចឹមច្រើនពេក នាំឱ្យលើសតម្រូវការទីផ្សារក្នុងស្រុក នៅរដូវភ្ជុំបិណ្ឌនេះ។

លោក បានបញ្ជាក់បន្ថែមថា អ្នកចិញ្ចឹមជ្រូកកម្ពុជា កំពុងជួបបញ្ហាទីផ្សារ ក្រោយពួកគេសម្រុកចិញ្ចឹមច្រើន នាំឱ្យលើសតម្រូវការក្នុងស្រុក។ បច្ចុប្បន្ន កសិករចិញ្ចឹមជ្រូក ពុំទទួលបានប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញពួកគេត្រូវប្រឈមមុខនឹងការខាតបង់ច្រើន ខណៈតម្លៃជ្រូករស់បានធ្លាក់ថ្លៃទៅដល់ក្រោមថ្លៃដើមចិញ្ចឹម  ក្នុងរយៈប៉ុន្មានខែមកហើយ។

គួរបញ្ជាក់ថា រយៈពេលប្រមាណជាជិត ១ ឆ្នាំមកហើយដែលកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់តម្រូវការសាច់ជ្រូកដោយខ្លួនឯង ខណៈពេលមុន កម្ពុជា បាននាំចូលជ្រូកពីប្រទេសជិតខាងជាច្រើនពាន់ក្បាលក្នុងមួយៗ៕

+85571 614 000 5
Contact Us Telephone

spot_img