Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីជប៉ុន រំលឹកពីគុណសម្បត្តិនៃការរក្សាសន្តិភាពជប៉ុន-កម្ពុជា និងនៅលើពិភពលោក

ជប៉ុន ៖ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន បានគូសរំលេចអំពីបុព្វហេតុមួយចំនួននៃការរួមចំណែករបស់ជប៉ុនក្នុងការស្វះស្វែងរកសុខសន្តិភាពកាលពី៣០ឆ្នាំមុនជូនកម្ពុជា គឺមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសាកល។

លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ត្រូវបានស្ថានទូតជប៉ុនប្រចាំកម្ពុជា ដកស្រង់សម្ដីផ្សព្វផ្សាយថា ប្រទេសជប៉ុន បានចូលរួមចំណែករយៈពេលវែងក្នុងវិស័យកសាងសន្តិភាពនៅតាមបណ្ដាប្រទេសនានា ជាពិសេសប្រទេសកម្ពុជាផងដែរ។

ជាដំបូងប្រទេសជប៉ុន បានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពពេញលេញនៅកម្ពុជាក្នុងឆ្នាំ១៩៩២, ហើយ ៣០ឆ្នាំក្រោយមក កងទ័ពមួកខៀវរបស់កម្ពុជាជាច្រើនកំពុងការពារសន្តិភាព និងនៅតែបន្តទៅអនាគតនៅតាមទីកន្លែងនានា ដូចជា ប្រទេសម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងលីបង់ជាដើម។

បើតាមសុន្ទរថា នៅមហាសន្និបាតអង្គការសហប្រជាជាតិនោះ លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានលើកពីគុណសម្បត្តិនៃសន្តិភាពថា ដូចជា លោកវរសេនីយ៍ទោ ទាវ ច័ន្ទរិទ្ធី បច្ចុប្បន្នជាឧត្តមសេនីយ៍ត្រី ជាបុគ្គលិករក្សាសន្តិភាពមួយរូបក្នុងចំណោម បុគ្គលិករក្សាសន្តិភាពជាច្រើន ដែលត្រូវបានបញ្ជូនទៅប្រទេសលីបង់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពពីប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក លោក គឺជាអ្នកកសាងសន្តិភាពដ៏សកម្មមួយរូប ដោយជួយបង្ហាត់បង្រៀនអ្នកជំនាន់ក្រោយ នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពសម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា។

លោក ហ្វូមីអូ គីស៊ីដា បានសង្កត់ធ្ងន់ថា ពន្លឺសន្តិភាពដែលត្រូវបានបង្កើតឡើងតាមរយៈការរួមចំណែករបស់ជប៉ុនក្នុងប្រតិបត្តិការរក្សាសន្តិភាព នឹងបន្តពីជំនាន់មួយទៅជំនាន់មួយ និងពង្រីកវិសាលភាពដល់ប្រទេសផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×