Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីហ្សេឡែនស្គី៖ ពូទីន ចង់ឲ្យអ៊ុយក្រែន ល.ង់ក្នុងថ្លុ.កឈា.ម បន្ដបញ្ជូនទ័ព៣០ម៉ឺននាក់

spot_img

រដ្ឋធានីកៀវ៖ ថ្វីបើបណ្ដាមេដឹកនាំបស្ចិមលោក និង សម្ពន្ធមិត្ត បានប្រាប់ទៅដល់វិមានក្រឹមឡាំង ឲ្យទទួលស្គាល់នូវបរាជ័យរបស់កម្លាំងទាហានរុស្ស៊ី នៅលើសមរភូមិប្រយុទ្ធ នៅក្នុងប្រទេសជិតខាងរបស់ខ្លួន យ៉ាងណាក្ដី ប៉ុន្ដែលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នៅតែមិនព្រមចុះចាញ់ ហើយបន្ដបញ្ជូនកងទ័ពបម្រុងបន្ថែម ចំនួន៣០០ ០០០នាក់ ទៅកាន់ខ្សែត្រៀមប្រយុទ្ធ ទើបលោក ហ្សេឡែនស្គី បានចោទប្រកាន់ដល់ក្រុងមូស្គូ ចង់ឲ្យអ៊ុយក្រែន លង់ នៅក្នុងថ្លុកឈា.ម។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានធិបតីអ៊ុយក្រែន បានចោទប្រកាន់ ដល់សមភាគីរុស្ស៊ី លោក ពូទីន ចង់ឲ្យអ៊ុយក្រែន ល.ង់នៅក្នុងថ្លុ.កឈា.ម។ ការលើកឡើងរបស់មេដឹកនាំក្រុងកៀវ បានកើតឡើង ក្រោយពេលមេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ បញ្ជាឲ្យចល័តកងទ័ពបម្រុងរបស់រុស្ស៊ី ប្រហែល ៣០០ ០០០នាក់ ទៅកាន់សមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានថ្លែងទៅកាន់សារព័ត៌មានអាល្លឺម៉ង់ Bild ថា គាត់មិនជឿ ថា ពិភពលោកទាំងមូល នឹងអនុញ្ញាតឲ្យលោក ពូទីន ប្រើប្រាស់អាវុធមហាប្រល័យលោក ឬនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន នោះឡើយ។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅមុននេះ បានព្រមាន ថា ក្រុងមូស្គូ នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដែលខ្លួនមាន ដើម្បីការពារឯករាជ្យ បូរណភាពទឹកដី និង សេរីភាពរបស់រុស្ស៊ី។

ដោយឡែក លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានសង្កត់ធ្ងន់ ថា លោក ពូទីន នឹងត្រូវបោះបង់ «មហិច្ឆតាអធិរាជនិយម» របស់គាត់ ដែលនាំឲ្យកើតគ្រោះមហន្ដរាយបំផ្លិចបំផ្លាញ ដល់ប្រទេសអ៊ុយក្រែន និង រុស្ស៊ី ប្រសិនបើគាត់ទទួលស្គាល់ ថា គាត់មិនអាចចាញ់សង្រ្គាមនេះបាន។

លោក អធិការបតីអាល្លឺម៉ង់ បានថ្លែងសុន្ទរកថា ជាលើកដំបូងរបស់គាត់ ទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅបុរីញូវយក សហរដ្ឋអាមេរិក ថា «នេះជាមូលហេតុដែលយើង នឹងមិនទទួលយកសន្តិភាពណាមួយ កំណត់ដោយរុស្ស៊ី ហើយនេះ ក៏ជាមូលហេតុដែលអ៊ុយក្រែន ត្រូវតែអាចទប់ទល់ ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។ ចំណែកការវិលត្រឡប់មកវិញ នៃចក្រពត្តិនិយម ជាមួយនឹងសង្រ្គាមរបស់លោក ពូទីន ទៅលើប្រទេសអ៊ុយក្រែន មិនមែន គ្រាន់តែជាគ្រោះមហន្តរាយ សម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងតែបំផ្លិចបំផ្លាញយ៉ាងធ្ងន់បំផុត ដល់ពិភពលោកទាំងមូល និង សណ្តាប់ធ្នាប់សន្តិភាព ដែលផ្អែកលើច្បាប់ ជាមូលដ្ឋានបន្ថែមទៀតផង។

ជាមួយគ្នានេះដែរ លោក អធិការបតីអាល្លឺម៉ង់ ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ ត្រូវតែការពារបញ្ហានេះ បញ្ចៀសសកម្មភាពរបស់អ្នកចង់ត្រួតត្រាពិភពលោក ក្រោមច្បាប់ អ្នកខ្លាំងគ្រប់គ្រង ទៅលើអ្នកទន់ខ្សោយ។

ស្របគ្នានេះ លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា បានជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជាលើកទី១ ចាប់តាំងពីក្រុងមូស្គូ បានលើកកងទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

នៅក្នុងជំនួបក្រៅកិច្ចប្រជុំកំពូល នៃក្រុមសន្ដិសុខក្នុងតំបន់ ដែលគេស្គាល់ថា ជា អង្គការសហប្រតិបត្ដិការសៀងហៃ ហៅកាត់ SCO នៅក្នុងទីក្រុងប្រវត្ដិសាស្រ្ដសាម៉ាកាន់ (Samarkand) ប្រទេសអ៊ូសប៊ែគីស្ថាន (Uzbekistan) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោកនាយករដ្ឋមន្រ្ដីឥណ្ឌា ក៏បានប្រាប់លោក ពូទីន ថា «ខ្ញុំដឹងថា យុគសម័យបច្ចុប្បន្ន មិនមែនជាយុគសម័យសង្គ្រាមនោះទេ ហើយខ្ញុំបាននិយាយ តាមទូរស័ព្ទជាមួយអ្នក (ពូទីន) ជាច្រើនលើករួចមកហើយ លើប្រធានបទនេះ ហើយថា មានតែលទ្ធិប្រជាធិបតេយ្យ ការទូត និង ការសន្ទនា ទើបជាបញ្ហាទៅកាន់ពិភពលោកបាន។ យើងពិតជា នឹងមានឱកាសពិភាក្សា អំពីរបៀប ដែលយើងអាចដើរឆ្ពោះទៅរកផ្លូវសន្តិភាព នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយខ្ញុំក៏នឹងទទួលបានឱកាសនេះ ដើម្បីឈ្វេងយល់ អំពីទស្សនៈរបស់អ្នក (ពូទីន) ផងដែរ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×