Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ​ជួប​ឱកាស​ល្អ​ច្រើន មាន​អ្នក​ជួយ​យក​អាសា និង​មាន​ដំណឹង​ល្អ​អំពី​ការឡើង​តួនាទី ។ លុយកាក់ ល្អប្រសើរ មិត្តភក្តិ​នាំ​ឲ្យ​ឱកាស​វិនិយោគ​ដ៏​កាក់កប ។​មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ គួរ​ប្រមូលផ្តុំ​បំពេញ​ការងារ​ឲ្យ​ល្អ ដើម្បី​បញ្ចៀស​ត្រូវគេ​ចាប់​កំហុស ។ លុយកាក់ មិន​ត្រូវ​បញ្ចេញ​ទុន​រកស៊ី​ច្រើន ព្រោះ​ពុំ​មែន​ជា​ថ្ងៃ​ល្អ ។ មនោសញ្ចេតនា មិនល្អ​​ងាយ​កើតមាន​ទំនាស់​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ខាល ៖ ការងារ រីកចម្រើន​ខ្លាំង មាន​អ្នក​ជួយ​ជ្រោមជ្រែង​ឲ្យបាន​ឡើង​ឋានៈ ។ លុយកាក់ ធូរធារ ចំណូល​ចូល​មិន​ដាច់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​ថោះ ៖ ការងារ គួរ​ចេះ​ក្តាប់​ឱកាស​ប្រយោជន៍​សម្រាប់​បុព្វហេតុ​របស់​អ្នក កុំ​ញញើតញញើម​អល់អែក ។ លុយកាក់ ថ្ងៃ​នេះ​គួរទិ​ញ​ឆ្នោត​អាចមាន​លាភ​ធំ ។ មនោសញ្ចេតនា មិនល្អ​

​មាន​ការខ្វែងគំនិត​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ មាន​ការប្រែប្រួល​ច្រើន ត្រូវ​សម្រួល​អារម្មណ៍​ធ្វើការ ។ លុយកាក់ ថ្ងៃ​នេះ​ពុំមែន​ជា​ថ្ងៃ​ល្អ​សម្រាប់​ការ​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​

​មិន​ចុះសម្រុង​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​រឿង​រំខាន​ចិត្ត​ខ្លះ គួរ​នឹងនរ​ដោះស្រាយ​ជា​ជំហានៗ ។ លុយកាក់ ធម្មតា ពុំ​មាន​រឿង​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ មនោសញ្ចេតនា​

​មាន​ភាព​ជឿជាក់​លើ​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ជួប​ឱកាសល្អៗ​គួរ​ឆាប​ឆក់​យក​ឲ្យបាន​កុំស្ទាក់ស្ទើរ ។ លុយកាក់ ល្អប្រសើរ មិត្តភក្តិ​នាំ​លាភ​មកឲ្យ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ កក់ក្តៅ​

​។​

​ឆ្នាំ​មមែ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​ខ្លួន ។ លុយកាក់ មិន​ស្ថិរភាព ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មិនល្អ​

​មាន​បញ្ហា​រកាំរកូស​នឹង​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ មាន​ឱកាស​ល្អ​ច្រើន ត្រូវបាន​ថ្នាក់លើ​សរសើរ គាំទ្រ ។ លុយកាក់ មិន​នឹងនរ ចំណាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​ជឿជាក់​លើ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​កុំ​ស្តាប់​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ពី​ក្រៅ ។​

​ឆ្នាំ​រកា ៖ ការងារ ចំណាយ​កម្លាំ​កាយ​ចិត្ត​ច្រើន តែ​លទ្ធផល​ទទួលបាន​មិន​ដូច​ចិត្ត ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ ព្រោះ​អាច​ប្រឈម​នឹង​ការបាត់បង់ ។​

​មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំចរ ៖ ការងារ ពុំ​មាន​អ្វី​ប្រែប្រួល គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ជា​ធម្មតា ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ការវិនិយោគ​មុននេះ ។ មនោសញ្ចេតនា មិន​ត្រូវ​សំណូមពរ​ខ្ពស់​ពេ​ក្នុង​រឿង​

​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន គ្រប់យ៉ាង​ដំណើរការ​ទៅ​តាម​គម្រោង ។ លុយកាក់ ល្អប្រសើរ ពុំ​មាន​បារម្ភ​ពី​ការខ្វះខាត ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

spot_img
×