តាម Yonhap ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) នៅថ្ងៃទី ០១ ខែមិថុនានេះ បានចុះផ្សាយព័ត៌មានថា មេដឹកនាំកូរ៉េខាង ជើងគីម ជុងអ៊ុន បានធ្វើការអះអាងសារជាថ្មីពីរឿងរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េហើយក៏សម្តែងក្តីសង្ឃឹមអំពីដំណើរការមួយសម្រាប់ដំណោះស្រាយបញ្ហានេះដោយចែកជាដំណាក់កាល ។
មេដឹកនាំគីម ជុងអ៊ុន និងប្រមុខការទូតរុស្ស៊ី Sergei Lavrov ។
មេដឹកនាំកូរ៉េខាងជើងបានសង្កត់ធ្ងន់ថា ការសន្យានេះនឹងមិនប្រែប្រួល គ្មានការកែប្រែ និងមានជំហររឹងមាំ ។ តាម KCNA លោកគីម ជុងអ៊ុន បានថ្លែងបែបនេះក្នុងជំនួបជាមួយប្រមុខការទុតរុស្ស៊ី Sergei នៅក្រុងព្យុងយ៉ាងនៅថ្ងៃទី ៣១ ខែឧសភា ។
គួររំលឹកថា គម្លាតបញ្ហារវាងអាមេរិកនិងកូរ៉េខាងជើង ស្ថិតនៅត្រង់ភាគីអាមេរិកទាមទារឲ្យមានការរំសាយនុយក្លេអ៊ែរប្រព្រឹត្តទៅយ៉ាងលឿន និងមិនអាចប្រែក្រឡាស ក្នុងពេលដែលក្រុងព្យុងយ៉ាងបដិសេធសំណូមពរភាគីទាំងសងខាងចំពោះការរំសាយនុយក្លេអ៊ែរ ៕ សូយន